Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 18:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត‌មេត្តា​ទូល‌បង្គំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ពួក​អ្នក​ដែល​ដើរ​នាំមុខ​ក៏​ស្ដីឲ្យ​គាត់​នៅស្ងៀម ប៉ុន្តែ​គាត់​ស្រែក​កាន់តែខ្លាំងឡើង​ថា៖ “បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ទូលបង្គំ​ផង​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ពួក​អ្នក​ដើរ​នៅ​ខាង​មុខ​បាន​បន្ទោស​គាត់​ឲ្យ​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​ថែម​ទៀត​ថា៖​ «ពូជពង្ស​ដាវីឌ​អើយ​ សូម​មេត្ដា​ដល់​ខ្ញុំ​ផង!»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ៗ​ថា៖ «ឱ​ពូជ‌ពង្ស​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង!»។

សូមមើលជំពូក ចម្លង




លូកា 18:39
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ប្រញាប់​យាង​មក​រក​ទូល‌បង្គំ ពេល​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​សំឡេង​ទូល‌បង្គំ​ផង!


«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។


ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះ‌អង្គ​ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។


វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អ្នក​ប្រាជ្ញ​ច្បាប់​អើយ ដ្បិត​អ្នក​រាល់​គ្នា​បាន​ដក​កូន​សោ​នៃ​ចំណេះ​ដឹង​ចេញ​ហើយ ខ្លួន​អ្នក​រាល់​គ្នា​មិន​បាន​ចូល ហើយ​ថែម​ទាំង​រាំងរា​អស់អ្នកដែល​កំពុង​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។


បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។


មាន​គេ​នាំ​ក្មេង​តូចៗ​មក​រក​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ពាល់​ពួក​គេ តែ​ពេល​ពួក​សិស្ស​បាន​ឃើញ ក៏​បន្ទោស​ដល់​គេ។


គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង»។


ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក។ កាល​គាត់​មក​ជិត​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖


មាន​ពួក​ផារិស៊ី​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​មនុស្ស គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ ត្រូវ​ស្តី​បន្ទោស​ដល់​ពួក​សិស្ស​លោក​ផង»។


កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ មាន​ម្នាក់​មក​ពី​ផ្ទះ​មេ​សាលា​ប្រជុំ​នោះ ជម្រាប​ថា៖ «កូន​ស្រី​លោក​ស្លាប់​ហើយ សូម​កុំ​រំខាន​លោក​គ្រូ​ទៀត​អី!»។


ខ្ញុំ​បាន​អង្វរ​ដល់​ព្រះ‌អម្ចាស់​បី​ដង ដើម្បី​ឲ្យ​បន្លា​នេះ​ថយ​ចេញ​ពី​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម