យូសុះតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកណាពីបានថ្លែងទុកថា៖ «គេនឹងហៅអ៊ីសាថា ជាអ្នកភូមិណាសារ៉ែត»។
លូកា 18:37 - អាល់គីតាប គេប្រាប់គាត់ថា អ៊ីសាជាអ្នកភូមិណាសារ៉ែតមកតាមផ្លូវនោះ។ ព្រះគម្ពីរខ្មែរសាកល គេប្រាប់គាត់ថា៖ “យេស៊ូវអ្នកណាសារ៉ែតកំពុងដើរកាត់”។ Khmer Christian Bible ពួកគេប្រាប់គាត់ថា៖ «ព្រះយេស៊ូអ្នកក្រុងណាសារ៉ែតយាងកាត់នេះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រាប់គាត់ថា គឺព្រះយេស៊ូវ ពីស្រុកណាសារ៉ែត ទ្រង់យាងមក |
យូសុះតាំងទីលំនៅក្នុងភូមិមួយឈ្មោះណាសារ៉ែត ដើម្បីឲ្យស្របតាមសេចក្ដីដែលពួកណាពីបានថ្លែងទុកថា៖ «គេនឹងហៅអ៊ីសាថា ជាអ្នកភូមិណាសារ៉ែត»។
មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱអ៊ីសា ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាខ្ញុំផង!»។
បន្ទាប់មក អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតជាមួយឪពុកម្តាយវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ ម្តាយរបស់អ៊ីសាចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។
លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «អ្នកដែលម៉ូសាបានចារទុកក្នុងគីតាបហ៊ូកុំ ហើយគីតាបណាពីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ គាត់មានឈ្មោះថា អ៊ីសាជាអ្នកភូមិណាសារ៉ែតជាកូនរបស់យូសុះ»។
លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «អ៊ីសាអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។
បងប្អូនអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យនេះចុះ! អុលឡោះបានរ៉ាប់រងទទួលអ៊ីសា ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយអុលឡោះបានសំដែងការអស្ចារ្យ អំណាច និងទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈអ៊ីសាដូចបងប្អូនជ្រាបស្រាប់ហើយ។
សូមអស់លោក និងប្រជារាស្ដ្រអ៊ីស្រអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជា ដោយសារនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយអុលឡោះបានប្រោសគាត់ឲ្យមានជីវិតរស់ឡើងវិញ។
ដ្បិតអុលឡោះមានបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ដ យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក»។ គ្រាដែលអុលឡោះគាប់ចិត្ត គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលអុលឡោះសង្គ្រោះមនុស្សលោក!