មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកជួបអ៊ីសា ហើយអង្វរថា៖ «ឱអ៊ីសាជាអម្ចាស់ជាពូជពង្សរបស់ទតអើយ សូមអាណិតមេត្ដាខ្ញុំផង! កូនស្រីខ្ញុំត្រូវអ៊ីព្លេសចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។
លូកា 17:13 - អាល់គីតាប ស្រែកឡើងថា៖ «តួនអ៊ីសាអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។ ព្រះគម្ពីរខ្មែរសាកល ហើយស្រែកឡើងថា៖ “លោកយេស៊ូវអើយ លោកគ្រូអើយ សូមអាណិតមេត្តាយើងខ្ញុំផង!”។ Khmer Christian Bible ទាំងបន្លឺសំឡេងថា៖ «លោកគ្រូយេស៊ូអើយ! សូមមេត្ដាដល់យើងផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រែកទូលថា៖ «ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេស៊ូវ ជាម្ចាស់អើយ សូមមេត្តាប្រោសយើងខ្ញុំផង |
មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកជួបអ៊ីសា ហើយអង្វរថា៖ «ឱអ៊ីសាជាអម្ចាស់ជាពូជពង្សរបស់ទតអើយ សូមអាណិតមេត្ដាខ្ញុំផង! កូនស្រីខ្ញុំត្រូវអ៊ីព្លេសចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។
កាលអ៊ីសាកំពុងតែចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមគាត់ ស្រែកថា៖ «ពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង»។
អ៊ីព្លេសធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើតួនអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។
អ៊ីសាមើលគេហើយមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យអ៊ីម៉ាំឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតទាំងអស់គ្នា។
លោកស៊ីម៉ូនតបទៅអ៊ីសាវិញថា៖ «តួន! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើតួនមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់តួន»។