ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 16:19 - អាល់គីតាប

«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អ​ៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃ​ៗ។ គាត់​រស់​នៅ​ដោយ​សប្បាយមាន​ម្ហូប​អាហារ​ឆ្ងាញ់​ៗ​បរិបូណ៌​រាល់​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“មាន​សេដ្ឋី​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ពណ៌ស្វាយ និង​ក្រណាត់ផាឌិបដ៏ប្រណិត ហើយ​ជប់លៀង​យ៉ាងហ៊ឹកហ៊ាក់​ជារៀងរាល់ថ្ងៃ

សូមមើលជំពូក

Khmer Christian Bible

មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ​ និង​ក្រណាត់​ទេស​ឯក​ប្រណិត​ ហើយ​រស់​នៅ​សប្បាយ​រីករាយ​យ៉ាង​រុងរឿង​ជា​រៀង​រាល់​ថ្ងៃ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ស្លៀក​ពាក់​សំពត់​ពណ៌​ស្វាយ និង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​ជប់​លៀង​យ៉ាង​អធិកអធម​រាល់​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«មាន​បុរស​ម្នាក់​ជា​អ្នក​មាន គាត់​ប្រើ​សុទ្ធ​តែ​សម្លៀក‌បំពាក់​ល្អៗ ធ្វើ​ពី​ក្រណាត់​សំពត់​ថ្លៃៗ។ គាត់​រស់​នៅ​ដោយ​សប្បាយ មាន​ម្ហូប​អាហារ​ឆ្ងាញ់ៗ​បរិបូណ៌​រាល់​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន គាត់​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ នឹង​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត តែង‌តែ​ស៊ី​លៀង​ដ៏​ឧត្តម​ប្រសើរ​រាល់​តែ​ថ្ងៃ

សូមមើលជំពូក



លូកា 16:19
23 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ស្តេច ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​គាត់​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សំរែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។


សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។


នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សំលៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។


កញ្ចក់ ក្រណាត់​ស្ដើង ឆ្នួត​ក្បាល និង​ស្បៃ​រុំ​ខ្លួន។


នាង​ពាក់​សុទ្ធ​តែ​មាស និង​ប្រាក់ ស្លៀក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត ធ្វើ​អំពី​សូត្រ និង​ក្រណាត់​ប៉ាក់​ដ៏​មាន​តម្លៃ។ នាង​បរិភោគ​សុទ្ធ​តែ​ម្ហូប​អាហារ​ឆ្ងាញ់​ពិសេស គឺ​ម្ហូប​ធ្វើ​ពី​ម្សៅ​ម៉ដ្ដ ទឹក​ឃ្មុំ និង​ប្រេង​ដ៏​មាន​តម្លៃ។ នាង​មាន​រូប​ឆោម​លោម​ពណ៌​កាន់​តែ​ស្អាត​ឡើងៗ ហើយ​ទទួល​ឋានៈ​ជា​មហា‌ក្សត្រិ‌យានី។


សូដុម ជា​ប្អូន​ស្រី​របស់​នាង មាន​កំហុស​ដូច​ត​ទៅ​នេះ គឺ​សូដុម និង​ស្រុក​ភូមិ​មាន​អំនួត គេ​មាន​អាហារ​បរិភោគ​ហូរ‌ហៀរ គេ​សំងំ​យក​សុខ​តែ​ឯង គឺ​ឥត​រវី‌រវល់​ជួយ​មនុស្ស​ទុគ៌ត និង​ជន​ក្រីក្រ​ឡើយ។


ក្ដោង​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ប៉ាក់​ដ៏​ល្អ មក​ពី​ស្រុក​អេស៊ីប សម្រាប់​ឲ្យ​អ្នក​ប្រើ​ជា​ទង់​ផង។ ដំបូល​របស់​អ្នក​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម និង​ពណ៌​ស្វាយ​មក​ពី​កោះ​គីប្រុស។


គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​អ៊ីសា រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង​បំពាក់​ជា​មកុដ​លើ​ក្បាល​អ៊ីសា។


ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​អ៊ីសា​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​អាវ​របស់​អ៊ីសា​មក​ពាក់​ឲ្យ​គាត់​វិញ ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យ‌សម្បត្តិ រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។ នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះ‌ខ្ជាយ​បង្ហិន​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន​អស់​ទៅ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ថា៖ «មាន​សេដ្ឋី​ម្នាក់ បាន​ប្រគល់​មុខ‌ងារ​ឲ្យ​អ្នក​បម្រើ​ម្នាក់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​របស់​គាត់។ មាន​គេ​មក​ជម្រាប​សេដ្ឋី​ថា អ្នក​នោះ​បាន​ចាយ​វាយ​ទ្រព្យ‌សម្បត្តិ​លោក​យ៉ាង​ខ្ជះ‌ខ្ជាយ។


បុរស​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ដ្រី​ម្នាក់​ទៀត បុរស​នោះ​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ដ្រី​ប្ដី​លែង បុរស​នោះ​ក៏​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ដែរ»។


មាន​បុរស​ម្នាក់​ទៀត​ជា​អ្នក​ក្រ ឈ្មោះ​ឡាសារ គាត់​កើត​ដំបៅ​ពេញ​ខ្លួន ហើយ​តែង​ដេក​នៅ​មាត់​ទ្វារ​របង​ផ្ទះ​អ្នក​មាន​នោះ។


ស្ដ្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុប‌តែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរ‌ពេញ​ទៅ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កាម​គុណ​ដ៏​ថោក​ទាប​របស់​នាង។


គេ​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា​នគរ​ដែល​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ពាក់​មាស​ត្បូង និង​ពេជ្រ​តុប‌តែង​ខ្លួន!


ក្រុង​នេះ​បាន​តម្កើង​ខ្លួន និង​រស់​នៅ​យ៉ាង​សម្បូរ​ហូរ​ហៀរ​ដល់​កំរិត​ណា ត្រូវ​ធ្វើ​ឲ្យ​គេ​វេទនា​ខ្លោច​ផ្សា និង​កាន់​ទុក្ខ​ដល់​កំរិត​នោះ​ដែរ ដ្បិត​គេ​បាន​និយាយ​ក្នុង​ចិត្ដ​ថាៈ“អញ​អង្គុយ​សោយ​រាជ្យ ក្នុង​ឋានៈ​ជា​មហា‌ក្សត្រិ‌យានី អញ​មិន​មែន​ជា​ស្ដ្រី​មេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​កាន់​ទុក្ខ​ឡើយ!”។


ក្រវិល​មាស​ទាំង​អស់​ដែល​លោក​គេឌាន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ​រយ​តម្លឹង។ គាត់​ក៏​បាន​ទទួល​គ្រឿង​អលង្កា ទំហូ និង​សម្លៀក​បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្តេច​សាសន៍​ម៉ាឌាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។