អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។
លូកា 14:9 - អាល់គីតាប ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ព្រះគម្ពីរខ្មែរសាកល ហើយអ្នកដែលបានអញ្ជើញអ្នកនិងគាត់ នឹងមកនិយាយនឹងអ្នកថា: ‘សូមឲ្យកន្លែងអ្នកទៅលោកនេះ!’ ពេលនោះ អ្នកនឹងអង្គុយនៅកន្លែងអន់ជាងគេទាំងអាម៉ាស់មុខ។ Khmer Christian Bible ពេលនោះ អ្នកដែលបានអញ្ជើញអ្នក និងភ្ញៀវនោះនឹងមកប្រាប់អ្នកថា សូមឲ្យកន្លែងនេះទៅគាត់ នោះអ្នកមុខជាបានកន្លែងនៅខាងក្រោយបំផុត ទាំងអាម៉ាស់មុខមិនខាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយកាលណាម្ចាស់ដើមការ ដែលបានអញ្ជើញអ្នក និងអ្នកនោះផង គាត់មកនិយាយជាមួយអ្នកថា "ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ" នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាអ្នកមង្គលការ ដែលបានអញ្ជើញអ្នក នឹងអ្នកនោះផង គាត់មកនិយាយនឹងអ្នកថា ទុកកន្លែងនេះឲ្យអ្នកនេះអង្គុយវិញ នោះអ្នកនឹងថយទៅអង្គុយនៅកន្លែងក្រោយបង្អស់ ទាំងខ្មាសគេផង |
អ្នកណាវាយឫកក្រអឺតក្រទម អ្នកនោះនឹងត្រូវគេមើលងាយ រីឯអ្នកមានចរិយាសុភាព ទើបហៅថាមានប្រាជ្ញា។
អ្នកមានប្រាជ្ញានឹងបានទទួលសិរីរុងរឿងទុកជាមត៌ក តែមនុស្សខ្លៅនឹងត្រូវអាម៉ាស់វិញ។
កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ អ្នកប្រឆាំងនឹងអ៊ីសាអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលអ៊ីសាបានធ្វើ។
ចូរប្រព្រឹត្ដអំពើល្អដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ កុំអាងខ្លួនថា មានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អុលឡោះក៏អាចធ្វើឲ្យថ្មទាំងនេះ ទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។