លូកា 12:6 - អាល់គីតាប ធម្មតាគេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏អុលឡោះឥតភ្លេចចាបណាមួយសោះឡើយ។ ព្រះគម្ពីរខ្មែរសាកល តើគេមិនលក់ចាបប្រាំក្នុងតម្លៃពីរអាស្សារីយ៉ូនទេឬ? ប៉ុន្តែនៅចំពោះព្រះ គ្មានចាបណាមួយត្រូវបានភ្លេចឡើយ។ Khmer Christian Bible តើចាបប្រាំមិនមែនថ្លៃពីរសេនទេឬ? ប៉ុន្ដែគ្មានចាបណាមួយដែលព្រះជាម្ចាស់មើលរំលងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ |
ធម្មតាគេលក់ចាបពីរថ្លៃមួយសេន។ ទោះបីថោកយ៉ាងនេះក៏ដោយ ប្រសិនបើអុលឡោះជាបិតារបស់អ្នករាល់គ្នាមិនយល់ព្រមទេនោះ ក៏គ្មានចាបណាមួយធ្លាក់ចុះដល់ដីបានឡើយ។
មានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបជំនូននោះដែរ។
ចូរមើលក្អែកវាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំងគ្មានជង្រុកសោះ ប៉ុន្តែ អុលឡោះចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។
ចូរគិតមើល ផ្កាដុះឡើងយ៉ាងណាវាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែស្តេចស៊ូឡៃម៉ានកាលពីជំនាន់ដែលគាត់មានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏គាត់គ្មានសំលៀកបំពាក់ល្អស្មើនឹងផ្កាមួយទងនេះផង។