ពេលធាតុអាកាសហប់ ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះអ្នកក៏ក្ដៅស្អុះស្អាប់ទៅហើយ
លូកា 12:55 - អាល់គីតាប កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ ព្រះគម្ពីរខ្មែរសាកល កាលណាខ្យល់ទិសខាងត្បូងបក់មក អ្នករាល់គ្នានិយាយថា: ‘ថ្ងៃនេះ មុខជាក្ដៅ’ ហើយក៏កើតឡើងមែន។ Khmer Christian Bible ហើយពេលណាមានខ្យល់ទិសខាងត្បូងបក់មក អ្នករាល់គ្នានិយាយថា អាកាសធាតុនឹងប្រែជាក្ដៅ នោះក៏កើតមានមែន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា "ថ្ងៃនេះ មុខជាក្តៅមិនខាន ហើយក៏ក្ដៅមែន"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាខ្យល់បក់ពីខាងត្បូង នោះអ្នករាល់គ្នាថា ថ្ងៃនេះ មុខជាក្តៅ នោះក៏មានដែរ |
ពេលធាតុអាកាសហប់ ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះអ្នកក៏ក្ដៅស្អុះស្អាប់ទៅហើយ
“ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។