ឱអុលឡោះតាអាឡាអើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយអំណាចរបស់ទ្រង់ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
លូកា 12:13 - អាល់គីតាប ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «តួន! សូមតួនប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងហ្វូងមនុស្សបានទូលព្រះយេស៊ូវថា៖ “លោកគ្រូ សូមប្រាប់បងប្រុសរបស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង!”។ Khmer Christian Bible មានមនុស្សម្នាក់ពីក្នុងចំណោមបណ្ដាជនបានទូលទៅព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងប្រុសរបស់ខ្ញុំឲ្យចែកមរតកដល់ខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សម្នាក់ក្នុងចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យចែកមត៌កមកខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានម្នាក់ក្នុងហ្វូងមនុស្សទូលទ្រង់ថា លោកគ្រូ សូមលោកប្រាប់បងខ្ញុំ ឲ្យគាត់ចែកមរដកមកខ្ញុំផង |
ឱអុលឡោះតាអាឡាអើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយអំណាចរបស់ទ្រង់ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
ដ្បិតរសអុលឡោះដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។
អ៊ីសាមានប្រសាសន៍ទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រមចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។
មនុស្សល្អតែងប្រព្រឹត្ដអំពើល្អ ព្រោះចិត្ដរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្ដអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមក នូវសេចក្ដីណាដែលមានពេញហូរហៀរនៅក្នុងដួងចិត្ដរបស់ខ្លួន»។
និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍អុលឡោះ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។