អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី?
លូកា 12:12 - អាល់គីតាប ដ្បិតរសអុលឡោះដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានូវសេចក្ដីដែលត្រូវនិយាយ នៅវេលានោះឯង”។ Khmer Christian Bible ពីព្រោះព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនអ្នករាល់គ្នានៅពេលនោះអំពីអ្វីដែលត្រូវនិយាយ។» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះវិញ្ញាណបរិសុទ្ធនឹងបង្រៀនសេចក្តីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺព្រះវិញ្ញាណបរិសុទ្ធ ទ្រង់នឹងបង្រៀនសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយ នៅវេលានោះឯង។ |
អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី?
ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយយើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្តីដែលត្រូវនិយាយ»។
ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតអុលឡោះនឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយ នៅពេលនោះតែម្ដង។
មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺរសនៃអុលឡោះជាបិតារបស់អ្នករាល់គ្នានឹងនិយាយនៅក្នុងចិត្ដអ្នករាល់គ្នា។
ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «តួន! សូមតួនប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។
ប៉ុន្ដែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកនិយាយប្រកបដោយប្រាជ្ញាមកពីរសអុលឡោះ។
រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់អុលឡោះ និងឃើញអ៊ីសាឈរនៅខាងស្ដាំអុលឡោះ។