Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 12:12 - Khmer Christian Bible

12 ពីព្រោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​រាល់គ្នា​នៅ​ពេល​នោះ​អំពី​អ្វី​ដែល​ត្រូវ​និយាយ។​»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ​នឹង​បង្រៀន​អ្នករាល់គ្នា​នូវ​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ដ្បិត​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ដ្បិត​រស‌អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។

សូមមើលជំពូក ចម្លង




លូកា 12:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​គេ​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​និយាយ​អ្វី​ ឬ​និយាយ​បែប​ណា​ឲ្យ​សោះ​ ព្រោះ​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់គ្នា​នូវ​អ្វី​ ដែល​អ្នក​រាល់គ្នា​ត្រូវ​និយាយ​នៅ​វេលា​នោះ​


ដ្បិត​មិន​មែន​អ្នក​រាល់គ្នា​ជា​អ្នក​និយាយ​ទេ​ គឺ​ព្រះវិញ្ញាណ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​មាន​បន្ទូល​នៅ​ក្នុង​អ្នក​រាល់​គ្នា​វិញ។​


មាន​មនុស្ស​ម្នាក់​ពី​ក្នុង​ចំណោម​បណ្ដាជន​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ សូម​លោក​ប្រាប់​បង​ប្រុស​របស់​ខ្ញុំ​ឲ្យ​ចែក​មរតក​ដល់​ខ្ញុំ​ផង»​


ដ្បិត​ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់គ្នា​មាន​ថ្វីមាត់​ ព្រមទាំង​ប្រាជ្ញា​ដែល​គូ​វិវាទ​ទាំង​អស់​មិន​អាច​ត​តាំង​ ឬ​ជំទាស់​នឹង​អ្នក​រាល់គ្នា​បាន​ឡើយ។​


ពេលនោះ​ លោក​ពេត្រុស​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ឱ​ពួក​អ្នក​ដឹកនាំ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​អើយ!​


ប៉ុន្ដែ​ ពួកគេ​មិន​អាច​តទល់​នឹង​សេចក្ដី​ដែល​លោក​ស្ទេផាន​និយាយ​ដោយ​ប្រាជ្ញា​ និង​ព្រះវិញ្ញាណ​នោះ​បាន​ទេ​


ពេល​នោះ​ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ ហើយ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម