អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
លូកា 10:5 - អាល់គីតាប ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ”។ ព្រះគម្ពីរខ្មែរសាកល ផ្ទះណាក៏ដោយដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវនិយាយថា: ‘សូមឲ្យមានសេចក្ដីសុខសាន្តដល់ផ្ទះនេះ’។ Khmer Christian Bible អ្នករាល់គ្នាចូលទៅក្នុងផ្ទះណាក៏ដោយ មុនដំបូង ចូរនិយាយថា សូមឲ្យផ្ទះនេះមានសេចក្ដីសុខសាន្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯផ្ទះណាដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្តីសុខសាន្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯផ្ទះណា ដែលអ្នករាល់គ្នាចូលទៅ នោះមុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្ដីសុខសាន្ត |
អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំសាឡាមអ្នកណាតាមផ្លូវដែរ។
បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដ ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមដែរ។
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
អ៊ីសាបានមក «ទាំងនាំដំណឹងល្អអំពីសន្ដិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្ដិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។
“សូមឲ្យលោកមានអាយុវែង ប្រកបដោយសេចក្តីសុខ! ហើយសូមឲ្យក្រុមគ្រួសារលោក និងអ្វីៗជារបស់លោកបានប្រកបដោយសេចក្តីសុខដែរ!