Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:6 - អាល់គីតាប

6 “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្តី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ត្រូវ​និយាយ​ដូច្នេះ​ថា "ជម្រាប​សួរ​លោក សូម​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​គ្រួសារ​លោក និង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 “សូម​ឲ្យ​លោក​មាន​អាយុ​វែង ប្រកប​ដោយ​សេចក្ដី​សុខ! ហើយ​សូម​ឲ្យ​ក្រុម​គ្រួសារ​លោក និង​អ្វីៗ​ជា​របស់​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក នឹង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

បុរស​នោះ​តប​វិញ​ថា៖ «កុំ​ព្រួយ​បារម្ភ ហើយ​កុំ​ភ័យ​ខ្លាច​ធ្វើ​អ្វី! គឺ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ជា​ម្ចាស់​នៃ​ឪពុក​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​នោះ។ រីឯ​ប្រាក់​ថ្លៃ​ស្រូវ​ខ្ញុំ​បាន​ទទួល​គ្រប់​អស់​ហើយ»។ បន្ទាប់​មក គាត់​ដោះ​លែង​ស៊ីម្មាន​ឲ្យ​ជួប​ជុំ​នឹង​ពួក​គេ​វិញ​ដែរ។


ពេល​មក​ដល់ លោក​អហ៊ី‌ម៉ាស់​ស្រែក​ថា៖ «សាឡាម​ចំពោះ​ស្តេច!»។ គាត់​គោរព​ស្តេច​ទត​ដល់​ដី ហើយ​ជម្រាប​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ដែល​បាន​ប្រគល់​ពួក​បះ‌បោរ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច!»។


ពេល​នោះ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​លោក​អម៉ា‌សាយ ដែល​ជា​មេ​លើ​ក្រុម​ទាំង​សាម‌សិប​នាក់​គាត់​ពោល​ថា៖ «ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ​អើយ! យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស៊ូ​ប្តូរ​ផ្តាច់​នៅ​ជា​មួយ ស្តេច​ហើយ។ សូម​ឲ្យ​សេចក្តី​សុខ‌សាន្ត​កើត​មាន​ដល់​ស្តេច និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្តេច! ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​ស្តេច បាន​ជួយ​ស្តេច​ហើយ!»។ ស្តេច​ទត​ក៏​ទទួល​ពួក​គេ ហើយ​តែង‌តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​នាយ​ទាហាន​ក្នុង​កង‌ទ័ព​របស់​គាត់។


សូម​ឲ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុង បាន​ប្រកប​ដោយ​សេចក្ដី​សុខ សូម​ឲ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុង បាន​សុខ​ក្សេម‌ក្សាន្ត។


ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!


ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​អុលឡោះ​ប្រទាន​សេចក្ដី​សុខ‌សាន្ដ ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”។


ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។


ដោយ​បង​ប្អូន​ស្ថិត​នៅ​ខ្ជាប់‌ខ្ជួន ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។


សូម​អ៊ីសា‌ជាអម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ ប្រទាន​សេចក្ដី​សុខ‌សាន្ដ​គ្រប់​ប្រការ​មក​បង​ប្អូន​គ្រប់​ពេល​វេលា! សូម​អ៊ីសា‌ជាអម្ចាស់​នៅ​ជា​មួយ​បង​ប្អូន​ទាំង​អស់​គ្នា!


រីឯ​ស្ដ្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប​ស្រាល ថ្វី​ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។


ទត​ចាត់​យុវជន​ដប់​នាក់ ឲ្យ​ទៅ​ជួប​លោក​ណាបាល​ទាំង​ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​លោក​ណាបាល​នៅ​ភូមិ​កើ‌មែល ហើយ​សួរ​សុខ​ទុក្ខ​គាត់​ឲ្យ​ខ្ញុំ​ផង។ ត្រូវ​ជម្រាប​គាត់​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម