តួននោះឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដឲ្យបានដូចអ្នកនោះទៅ»។
លូកា 10:38 - អាល់គីតាប កាលអ៊ីសាធ្វើដំណើរជាមួយពួកសិស្ស គាត់ចូលក្នុងភូមិមួយ។ មានស្ដ្រីម្នាក់ឈ្មោះម៉ាថា បានទទួលអ៊ីសាឲ្យស្នាក់ក្នុងផ្ទះនាង។ ព្រះគម្ពីរខ្មែរសាកល នៅពេលធ្វើដំណើរទៅ ព្រះយេស៊ូវយាងចូលទៅក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ។ Khmer Christian Bible កាលពួកគេកំពុងធ្វើដំណើរទៅ ព្រះអង្គបានយាងចូលទៅក្នុងភូមិមួយ ហើយមានស្ដ្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅភូមិមួយ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានយាងព្រះអង្គចូលទៅក្នុងផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឲ្យស្នាក់ក្នុងផ្ទះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែនាំគ្នាទៅ នោះទ្រង់យាងចូលទៅក្នុងភូមិ១ ហើយមានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលអញ្ជើញទ្រង់ទៅក្នុងផ្ទះ |
តួននោះឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដឲ្យបានដូចអ្នកនោះទៅ»។
រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើអ៊ីសា។ នាងចូលមកសុំថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្អូនខ្ញុំទុកឲ្យខ្ញុំបម្រើលោកតែម្នាក់ឯង តើលោកមិនអើពើទេឬ? សូមលោកប្រាប់ឲ្យនាងមកជួយខ្ញុំផង»។
អ៊ីសាជាអម្ចាស់មានប្រសាសន៍ទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់
បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើអ៊ីសាជាអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្ដខុសនឹងរាជក្រឹត្យរបស់ស្តេចអធិរាជ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយនាក់ទៀត នាមអ៊ីសា»។
ប្រសិនបើមាននរណាម្នាក់មករកអ្នករាល់គ្នា តែមិននាំឱវាទនេះមកទេ កុំទទួលគេនៅក្នុងផ្ទះអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវឲ្យសាឡាមគេផង