សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
លូកា 1:10 - អាល់គីតាប ពេលគាត់ដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងទូរអ។ ព្រះគម្ពីរខ្មែរសាកល រីឯប្រជាជនទាំងមូលកំពុងអធិស្ឋាននៅខាងក្រៅ នៅម៉ោងដុតគ្រឿងក្រអូប។ Khmer Christian Bible នៅពេលកំពុងថ្វាយគ្រឿងក្រអូប និងប្រជាជនច្រើនកុះករបានអធិស្ឋានទាំងអស់គ្នានៅខាងក្រៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកដុតគ្រឿងក្រអូប បណ្តាជនទាំងអស់នៅខាងក្រៅ កំពុងតែអធិស្ឋាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប |
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
នៅថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យចូលខែថ្មីប្រជាជនត្រូវនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅមុខខ្លោងទ្វារនេះ។
ពេលគាត់ចូលទៅធ្វើពិធីជម្រះបាបនៅក្នុងទីសក្ការៈបំផុត រហូតដល់ពេលគាត់ចេញមកវិញ មិនត្រូវឲ្យនរណាម្នាក់ស្ថិតនៅក្នុងជំរំជួបអុលឡោះតាអាឡា ឡើយ។ គាត់ត្រូវធ្វើពិធីរំដោះបាបឲ្យខ្លួនគាត់ផ្ទាល់ ឲ្យក្រុមគ្រួសាររបស់គាត់ និងឲ្យសហគមន៍អ៊ីស្រអែលទាំងមូល។
ដោយយើងមានមូស្ទីម្នាក់ដ៏ប្រសើរឧត្ដម ដែលបានឆ្លងកាត់សូរ៉កា គឺអ៊ីសាជាបុត្រារបស់អុលឡោះ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះ ឲ្យបានមាំមួន
អាល់ម៉ាហ្សៀសពុំបានចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺគាត់បានចូលក្នុងសូរ៉កាតែម្ដង។ ឥឡូវនេះ គាត់ស្ថិតនៅចំពោះអុលឡោះ ដើម្បីជាប្រយោជន៍ដល់យើង។
មានម៉ាឡាអ៊ីកាត់ម្នាក់ទៀតមកឈរនៅជិតអាសន ទាំងកាន់ពានមាសមួយផង។ ម៉ាឡាអ៊ីកាត់នោះបានទទួលគ្រឿងក្រអូបជាច្រើនយកទៅជូន ជាមួយពាក្យទូរអារបស់ប្រជាជនដ៏បរិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។