អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកអុលឡោះតាអាឡាអើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើទ្រង់យកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ទ្រង់យកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
រ៉ូម 9:31 - អាល់គីតាប រីឯសាសន៍អ៊ីស្រអែល គេខំប្រឹងធ្វើតាមហ៊ូកុំដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមហ៊ូកុំនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល រីឯអ៊ីស្រាអែលវិញ គេដេញតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិត ប៉ុន្តែមិនបានដល់ក្រឹត្យវិន័យនោះឡើយ។ Khmer Christian Bible ឯជនជាតិអ៊ីស្រាអែលដែលសង្វាតធ្វើតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិតវិញ ពួកគេមិនបានសម្រេចតាមក្រឹត្យវិន័យឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែសាសន៍អ៊ីស្រាអែលវិញ ដែលស្វះស្វែងរកសេចក្ដីសុចរិតដោយអាងក្រឹត្យវិន័យ មិនបានសម្រចតាមក្រឹត្យវិន័យឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯសាសន៍អ៊ីស្រាអែល គេខំប្រឹងធ្វើតាមក្រឹត្យវិន័យ*ដែលផ្ដល់សេចក្ដីសុចរិត តែពួកគេពុំបានសុចរិតតាមក្រឹត្យវិន័យនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯសាសន៍អ៊ីស្រាអែលវិញ ដែលគេដេញតាមក្រិត្យវិន័យដ៏សុចរិត នោះគេមិនបានទាន់ក្រិត្យវិន័យដ៏សុចរិតទេ |
អស់អ្នកដែលខិតខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកអុលឡោះតាអាឡាអើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើទ្រង់យកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា ទ្រង់យកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
រីឯណាពីអេសាយ គាត់ហ៊ាននិយាយលើសពីនេះទៅទៀតថាៈ «អស់អ្នកដែលមិនស្វែងរកយើង គេបានរកយើងឃើញ ហើយអស់អ្នកដែលមិនសុំអ្វីពីយើង យើងបានបង្ហាញខ្លួនឲ្យគេឃើញច្បាស់»។
ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលអុលឡោះជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត អុលឡោះធ្វើឲ្យគេមានចិត្ដរឹងរូសវិញ
ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះទ្រង់ ដោយការប្រព្រឹត្ដតាមហ៊ូកុំទេ ព្រោះហ៊ូកុំគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។
ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ
ដូច្នេះ តើបានសេចក្ដីថា ហ៊ូកុំទាស់នឹងបន្ទូលនៃអុលឡោះឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើហ៊ូកុំដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារហ៊ូកុំមែន
បើនិយាយពីខ្នះខ្នែង ខ្ញុំបានខ្នះខ្នែងរហូតដល់ទៅបៀតបៀនក្រុមជំអះទៀតផង។ បើនិយាយពីសេចក្ដីសុចរិត ដែលមកពីការកាន់តាមហ៊ូកុំនោះវិញ ខ្ញុំគ្មានកំហុសត្រង់ណាសោះឡើយ។