អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានពង្រឹងជនជាតិអ៊ីស្រអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេដែរ។
រ៉ូម 9:25 - អាល់គីតាប ដូចមានថ្លែងទុកក្នុងគីតាបណាពីហូសេថាៈ «អ្នកដែលមិនមែនជាប្រជារាស្ដ្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ដ្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ ដ៏ជាទីស្រឡាញ់របស់យើង» ព្រះគម្ពីរខ្មែរសាកល ដូចដែលព្រះអង្គមានបន្ទូលនៅក្នុងគម្ពីរហូសេថា: “យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើងថា ‘ប្រជារាស្ត្ររបស់យើង’ ហើយហៅអ្នកដែលមិនត្រូវបានស្រឡាញ់ថា ‘ជាទីស្រឡាញ់’។ Khmer Christian Bible ដូចដែលព្រះអង្គមានបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅប្រជារាស្ដ្រដែលមិនមែនជារាស្ដ្ររបស់យើងថា ជារាស្ដ្ររបស់យើង ហើយហៅអ្នកដែលយើងមិនបានស្រឡាញ់ថា ជាទីស្រឡាញ់របស់យើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចព្រះអង្គមានព្រះបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅអស់អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង ថាជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងហៅសាសន៍ដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចមានថ្លែងទុកក្នុងគម្ពីរព្យាការី*ហូសេថា: «អ្នកដែលមិនមែនជាប្រជារាស្ត្ររបស់យើង យើងនឹងហៅគេថាជាប្រជារាស្ត្ររបស់យើង រីឯជាតិសាសន៍ដែលយើងមិនបានស្រឡាញ់ យើងនឹងហៅគេថាជាជាតិសាសន៍ ដ៏ជាទីស្រឡាញ់របស់យើង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរហូសេ សំដែងមកថា «អញនឹងហៅសាសន៍នោះ ដែលមិនមែនជារាស្ត្រអញ ថាជារាស្ត្រអញវិញ ហើយអ្នកនោះដែលមិនមែនជាស្ងួនភ្ងា ថាជាស្ងួនភ្ងាដែរ» |
អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានពង្រឹងជនជាតិអ៊ីស្រអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេដែរ។
យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើងបិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារិក ហើយចងសម្ពន្ធមេត្រីជាមួយនាង ដើម្បីឲ្យនាងបានទៅជាភរិយារបស់យើង -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
យើងនឹងព្រោះពូជទុកសម្រាប់យើងនៅក្នុងស្រុក។ យើងនឹងស្រឡាញ់ឡូរូហាម៉ា យើងនឹងហៅឡូអាំមីថា “ប្រជារាស្ដ្ររបស់យើង” ហើយគេនឹងពោលមកយើងថា “អុលឡោះជាម្ចាស់នៃខ្ញុំ!”។
ដ្បិតអុលឡោះជាបិតាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីអុលឡោះមក។
សូមជម្រាបមកបងប្អូនទាំងអស់នៅក្រុងរ៉ូម ជាអ្នកដែលអុលឡោះស្រឡាញ់ និងត្រាស់ហៅឲ្យធ្វើជាប្រជាជនដ៏បរិសុទ្ធ។ សូមអុលឡោះ ជាបិតារបស់យើង និងអាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់ ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
ពីដើមបងប្អូនមិនមែនជាប្រជារាស្ដ្ររបស់អុលឡោះទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ដ្ររបស់ទ្រង់ហើយ ពីដើម បងប្អូនពុំបានទទួលចិត្តមេត្ដាករុណាទេ តែឥឡូវនេះបងប្អូនបានទទួលចិត្តមេត្ដាករុណាហើយ។