ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 6:15 - អាល់គីតាប

បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ហ៊ូកុំ តែ​ស្ថិត​នៅ​ក្រោម​ក្តី​មេត្តា‌ករុណា តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ដ​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចុះ​ម្ដេចទៅ​? ដោយសារ​យើង​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ តើ​ឲ្យ​យើង​ប្រព្រឹត្តបាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​!

សូមមើលជំពូក

Khmer Christian Bible

តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ដោយ​ព្រោះ​យើង​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ តើ​យើង​គួរ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​ដូច្នេះ ដោយ​យើង​មិន​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ* តែ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ តើ​យើង​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​បាប​ឬ? ទេ មិន​កើត​ទេ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ធ្វើ​ដូច​ម្តេច តើ​គួរ​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​បាប ដោយ​ព្រោះ​នៅ​ក្រោម​ព្រះ‌គុណ មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ​ឬ​អី ទេ មិន​គួរ​ឡើយ

សូមមើលជំពូក



រ៉ូម 6:15
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ​រក្សា​ចំការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ពាក្យ​នេះ​គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។


បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី​សុទ្ធ​តែ​មាន​បាប​គ្រង​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បើ​យើង​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ហើយ យើង​ត្រូវ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ចាក​ផុត​ពី​សៅ‌ហ្មង​គ្រប់​យ៉ាង ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​បាន​បរិសុទ្ធ​ទាំង​ស្រុង ដោយ​គោរព​កោត​ខ្លាច​អុលឡោះ។


ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ពួក​គេ​បាន​បង្ខូច​ក្តី​មេត្តា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ចៅហ្វាយ និង​ជា​អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។