គាត់បានចាត់សហការីរបស់គាត់ពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ដុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯគាត់ គាត់ស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
រ៉ូម 16:23 - អាល់គីតាប លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំអះទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [ ព្រះគម្ពីរខ្មែរសាកល កៃយុស ដែលជាអ្នកទទួលខ្ញុំ និងជាអ្នកទទួលក្រុមជំនុំទាំងមូល ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុសជាហេរញ្ញិកក្រុង និងក្វើតុសដែលជាបងប្អូនផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ Khmer Christian Bible លោកកៃយ៉ូសជាម្ចាស់ផ្ទះដែលទទួលខ្ញុំ ព្រមទាំងក្រុមជំនុំទាំងអស់បានជម្រាបសួរមកអ្នករាល់គ្នា ឯលោកអេរ៉ាស្ទុស ជាអ្នកគ្រប់គ្រងឃ្លាំងប្រាក់របស់ក្រុង និងលោកក្លើតុសជាបងប្អូនក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអេរ៉ាស្ទុស ជាអ្នកកាន់ឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាពួកបងប្អូនយើង ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកកៃយុស ជាអ្នកដែលទទួលខ្ញុំ នឹងពួកជំនុំទាំងអស់ផង គាត់សូមជំរាបសួរមកអ្នករាល់គ្នា អ្នកអេរ៉ាស្ទុស ជាមេត្រួតត្រាក្នុងទីក្រុង នឹងអ្នកក្វើតុស ជាពួកបងប្អូន គេក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ |
គាត់បានចាត់សហការីរបស់គាត់ពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ដុស ឲ្យទៅស្រុកម៉ាសេដូនមុន រីឯគាត់ គាត់ស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
ពេលនោះ មានកើតវឹកវរពាសពេញទីក្រុង គេលើកគ្នាដើរតម្រង់ទៅលានមហោស្រព ទាំងអូសទាញលោកកៃយុស និងលោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូនដែលរួមដំណើរជាមួយលោកប៉ូលទៅផង។
អ្នកដែលបានរួមដំណើរជាមួយគាត់នៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។
សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង! អាម៉ីន!]។
ខ្ញុំសូមអរគុណអុលឡោះ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។
លោកអេរ៉ាស្ទុស ស្នាក់នៅក្រុងកូរិនថូស ហើយខ្ញុំបានទុកលោកត្រូភីម ដែលឈឺឲ្យនៅក្រុងមីលេត។