បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
រ៉ូម 16:14 - អាល់គីតាប សូមជម្រាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខអ័ស៊ីងគ្រីត ភ្លេកូន ហ៊ើមេស ប៉ាត្រូបាស ហ៊ើម៉ាស និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះដែរ។ Khmer Christian Bible សូមជម្រាបសួរដល់លោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហើម៉ាស លោកប៉ាត្រូបាស លោកហើមេស និងបងប្អូនទាំងឡាយដែលនៅជាមួយពួកគេដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នកអ័ស៊ីងគ្រីត អ្នកភ្លេកូន អ្នកហ៊ើម៉ាស អ្នកប៉ាត្រូបាស អ្នកហ៊ើមេស នឹងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះ |
បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
សូមជម្រាបសួរលោករូភូស ដែលអ៊ីសាជាអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។
សូមជម្រាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីគាត់ ព្រមទាំងជម្រាបសួរលោកអូលីមប៉ាស និងប្រជាជនដ៏បរិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
សូមជម្រាបមកប្រជារាស្ដ្របរិសុទ្ធ និងបងប្អូនដែលជឿលើអាល់ម៉ាហ្សៀស នៅក្រុងកូឡូស។ សូមអុលឡោះជាបិតារបស់យើង ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
បងប្អូនបរិសុទ្ធអើយ អុលឡោះក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីអ៊ីសា ជាអ្នកនាំសារ ដែលអុលឡោះបានចាត់ឲ្យមក និងជាមូស្ទីដែលនាំឲ្យយើងមានជំនឿដូចយើងប្រកាសនោះទៅ។