អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំលឹកអំពីព្រឹត្តការណ៍ដែលកើតមាន ដើម្បីលើកតម្កើងអុលឡោះតាអាឡា នេះជាហ៊ូកុំដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ។
រ៉ូម 14:6 - អាល់គីតាប ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពអ៊ីសាជាអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគដើម្បីគោរពអ៊ីសាជាអម្ចាស់ ដ្បិតគេអរគុណអុលឡោះ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពអ៊ីសាជាអម្ចាស់ ហើយគេក៏អរគុណអុលឡោះដែរ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រកាន់ថ្ងៃ ក៏ប្រកាន់ដើម្បីព្រះអម្ចាស់ រីឯអ្នកដែលហូប ក៏ហូបដើម្បីព្រះអម្ចាស់ដែរ ដ្បិតគេអរព្រះគុណដល់ព្រះ។ អ្នកដែលមិនហូប ក៏មិនហូបដើម្បីព្រះអម្ចាស់ ព្រមទាំងអរព្រះគុណដល់ព្រះផង។ Khmer Christian Bible ព្រោះអ្នកដែលប្រតិបត្ដតាមថ្ងៃ គេប្រតិបត្ដសម្រាប់ព្រះអម្ចាស់ ឯអ្នកដែលបរិភោគ គេបរិភោគសម្រាប់ព្រះអម្ចាស់ដែរ ដ្បិតគេបានអរព្រះគុណព្រះជាម្ចាស់ ហើយអ្នកដែលមិនបរិភោគ គេក៏មិនបរិភោគសម្រាប់ព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះជាម្ចាស់ដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគេមិនបរិភោគដោយគោរពព្រះអម្ចាស់ ក៏អរព្រះគុណដល់ព្រះដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់ ឬមិនសំខាន់នោះ គេប្រកាន់ដូច្នេះ ដើម្បីគោរពព្រះអម្ចាស់។ អ្នកដែលបរិភោគអ្វីទាំងអស់ គេបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ដ្បិតគេអរព្រះគុណព្រះអង្គ។ អ្នកដែលមិនបរិភោគ គេមិនបរិភោគ ដើម្បីគោរពព្រះអម្ចាស់ ហើយគេក៏អរព្រះគុណព្រះអង្គដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលប្រកាន់ថ្ងៃណា នោះក៏ប្រកាន់ដោយគោរពដល់ព្រះអម្ចាស់ ហើយអ្នកណាដែលមិនប្រកាន់ថ្ងៃណា នោះក៏មិនប្រកាន់ ដោយគោរពដល់ព្រះអម្ចាស់ដែរ អ្នកណាដែលបរិភោគ នោះបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ ដ្បិតគេអរព្រះគុណដល់ព្រះ ហើយអ្នកណាដែលមិនបរិភោគ នោះគឺមិនបរិភោគ ដោយគោរពដល់ព្រះអម្ចាស់ដែរ ក៏អរព្រះគុណដល់ព្រះដូចគ្នា។ |
អ្នករាល់គ្នាត្រូវយកថ្ងៃនេះ ធ្វើជាថ្ងៃបុណ្យរំលឹកអំពីព្រឹត្តការណ៍ដែលកើតមាន ដើម្បីលើកតម្កើងអុលឡោះតាអាឡា នេះជាហ៊ូកុំដែលត្រូវអនុវត្តជារៀងរហូតតទៅឥតប្រែប្រួលបានឡើយ។
នៅយប់នោះ ជនជាតិអ៊ីស្រអែលគ្រប់ដំណតរៀងទៅ ត្រូវតែចាំយាម ដើម្បីនឹកគុណអុលឡោះតាអាឡា ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប។
ម៉ូសាមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃឈប់សម្រាក សម្រាប់គោរពអុលឡោះតាអាឡា។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។
អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ ស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាអោនក្បាល ដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះបែបនេះ ស្មានថាជា ការតមអាហារដែលគាប់ចិត្តយើងឬ?
ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម និងនៅក្នុងស្រុកយូដា ត្រូវញែកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ អស់អ្នកដែលមកជូនគូរបាន នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។ នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ នៅក្នុងដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូលទៀតហើយ។
បន្ទាប់មកអ៊ីសាប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ គាត់យកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើ សរសើរតម្កើងអុលឡោះហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។
គាត់យកនំបុ័ងទាំងប្រាំពីរដុំ និងត្រីមកកាន់ អរគុណអុលឡោះ ហើយកាច់ឲ្យពួកសិស្ស ពួកសិស្សក៏យកទៅចែកបណ្ដាជន។
គេនាំគ្នាសួរអ៊ីសាថា៖ «តើឲ្យយើងខ្ញុំប្រព្រឹត្ដដូចម្ដេចដើម្បីនឹងធ្វើកិច្ចការរបស់អុលឡោះ?»។