ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 10:17 - អាល់គីតាប

ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​បន្ទូល​នៃ​អុលឡោះ​អំពី​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ជំនឿ​មកពី​ការឮ ហើយ​ការឮ​មក​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ជំនឿ​កើត​មកពី​ការឮ​ ហើយ​ការ​ឮ​នោះ​ជា​ការ​ឮ​អំពី​ព្រះបន្ទូល​របស់​ព្រះគ្រិស្ដ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ

សូមមើលជំពូក



រ៉ូម 10:17
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពី​មុន ខ្ញុំ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ អំពី​ទ្រង់ ឥឡូវ​នេះ ខ្ញុំ​ឃើញ​ទ្រង់ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង។


អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​នឹង​សេចក្ដី ដែល​អ្នក​រាល់​គ្នា​ស្ដាប់​នេះ​ឲ្យ​មែន​ទែន។ អុលឡោះ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា​តាម​រង្វាល់ ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ ហើយ​ទ្រង់​នឹង​បន្ថែម​ឲ្យ​អ្នក​រាល់​គ្នា


ប៉ុន្តែ អ៊ីសា​ឆ្លើយ​ថា៖ «អ្នក​ណា​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​អនុវត្ដ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភ‌មង្គល​ពិត​មែន»។


រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅៈ គ្រាប់​ពូជ​ជា​បន្ទូល​របស់​អុលឡោះ។


អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «អស់​អ្នក​ដែល​ស្ដាប់​បន្ទូល​របស់​អុលឡោះ ហើយ​ប្រតិបត្ដិ​តាម គឺ​អ្នក​នោះ​ហើយ​ជា​ម្ដាយ និង​ជា​បង​ប្អូន​របស់​ខ្ញុំ»។


កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។


ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។


ក៏​ប៉ុន្ដែ ឲ្យ​គេ​អង្វរ​រក​អុលឡោះ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ទ្រង់​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​អំពី​ទ្រង់? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង​ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ មក​ពី​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់?


អុលឡោះ​បាន​ប្រទាន​រស‌ទ្រង់​មក​បង​ប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សំដែង​អំណាច​ផ្សេងៗ​ក្នុង​ចំណោម​បង​ប្អូន​នោះ តើ​ទ្រង់​ធ្វើ​ដូច្នេះ មក​ពី​បង​ប្អូន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​បង​ប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បង​ប្អូន​បាន​ស្ដាប់?


សូម​ពាក្យ​របស់​អាល់ម៉ា‌ហ្សៀស​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​គុណ​អុលឡោះ​ក្នុង​ចិត្ដ ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចំរៀង​មក​ពី​រស‌អុលឡោះ។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​គុណ​អុលឡោះ​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន​ស្ដាប់ បង​ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សំដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​បន្ទូល​របស់​អុលឡោះ តាម​ពិត​ជា​បន្ទូល​របស់​ទ្រង់​មែន ហើយ​បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង​ប្អូន​ជា​អ្នក​ជឿ។


ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹង‌ល្អ​ដូច​ពួក​គេ​ដែរ។ ក៏​ប៉ុន្ដែ បន្ទូល​នៃ​អុលឡោះ​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​បន្ទូល​ដែល​គេ​បាន​ឮ​នោះ ពុំ​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ចិត្ដ​គេ​ដោយ​ជំនឿ​ឡើយ។


អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​គនរ និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អ៊ីសា​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​បន្ទូល​របស់​អុលឡោះ និង​សក្ខី‌ភាព​របស់​អ៊ីសា។