ដោយអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តធ្វើឲ្យហ៊ូកុំរបស់ ទ្រង់បានថ្កុំថ្កើងរុងរឿង។
យ៉ូហាន 8:49 - អាល់គីតាប អ៊ីសាឆ្លើយថា៖ «គ្មានអ៊ីព្លេសណាចូលខ្ញុំឡើយ តែខ្ញុំគោរពអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់តបថា៖“ខ្ញុំគ្មានអារក្សចូលទេ។ ខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាបង្អាប់បង្អោនខ្ញុំ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំគ្មានអារក្សចូលទេ ផ្ទុយទៅវិញ ខ្ញុំគោរពព្រះវរបិតារបស់ខ្ញុំ ប៉ុន្ដែអ្នករាល់គ្នាបែរជាប្រមាថខ្ញុំទៅវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវឆ្លើយថា៖ «ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្តុះបង្អាប់ខ្ញុំទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់ឆ្លើយថា ខ្ញុំគ្មានអារក្សចូលទេ ខ្ញុំគោរពប្រតិបត្តិចំពោះព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាត្មះតិះដៀលខ្ញុំវិញ |
ដោយអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តធ្វើឲ្យហ៊ូកុំរបស់ ទ្រង់បានថ្កុំថ្កើងរុងរឿង។
ទ្រង់មានបន្ទូលមកខ្ញុំថា: អ៊ីស្រអែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង តាមរយៈអ្នក។
កាលអ៊ីសាជ្រាបដំណឹងនេះ គាត់មានប្រសាសន៍ថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រមទាំងឲ្យបុត្រារបស់ទ្រង់សំដែងសិរីរុងរឿងវិញ»។
អុលឡោះជាបិតាអើយ សំដែងសិរីរុងរឿង នាមរបស់ទ្រង់ឡើង»។ ពេលនោះមានឮសំឡេងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយ យើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។
អ្វីៗដែលអ្នករាល់គ្នាសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឲ្យអុលឡោះជាបិតាសំដែងសិរីរុងរឿងក្នុងបុត្រា។
ខ្ញុំបានសំដែងសិរីរុងរឿងរបស់អុលឡោះនៅលើផែនដី ហើយខ្ញុំក៏បានបង្ហើយកិច្ចការដែលទ្រង់បញ្ជា ឲ្យខ្ញុំធ្វើនោះចប់សព្វគ្រប់ដែរ។
បណ្ដាជនតបទៅអ៊ីសាថា៖ «អ្នកពិតជាមានអ៊ីព្លេសចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់អ្នក?»។
បិតាខ្ញុំដែលចាត់ខ្ញុំឲ្យមកនៅជាមួយខ្ញុំ ហើយមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ចិត្តបិតាខ្ញុំជានិច្ច»។
ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។
សូម្បីតែធម្មជាតិក៏បានបង្ហាញឲ្យយើងដឹងដែរថា បើប្រុសៗទុកសក់វែង នោះគឺជាការអាម៉ាស់មុខណាស់
រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ថោកទាប រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយសិរីរុងរឿង រូបកាយដែលគេកប់ក្នុងដី ជារូបកាយដ៏ទន់ខ្សោយ រីឯរូបកាយដែលរស់ឡើងវិញ ជារូបកាយប្រកបដោយអំណាច។
ទោះបីគេជេរប្រមាថគាត់ ក៏គាត់មិនតបតទៅគេវិញដែរ គាត់បានរងទុក្ខលំបាក តែគាត់ពុំបានគំរាមកំហែងគេវិញទេ គាត់ផ្ញើជីវិតទៅលើអុលឡោះ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។