តើនរណាចាត់យ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “អុលឡោះចាត់យ៉ះយ៉ាឲ្យមក”គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា”
យ៉ូហាន 8:46 - អាល់គីតាប ក្នុងចំណោមអ្នករាល់គ្នាតើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្ដអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? ព្រះគម្ពីរខ្មែរសាកល តើនរណាក្នុងអ្នករាល់គ្នាអាចថ្កោលទោសខ្ញុំអំពីបាបបាន? ប្រសិនបើខ្ញុំនិយាយសេចក្ដីពិត ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? Khmer Christian Bible តើក្នុងចំណោមអ្នករាល់គ្នា នរណាអាចបង្ហាញបានដែរឬទេថា ខ្ញុំនេះមានបាប? បើខ្ញុំនិយាយសេចក្ដីពិត តើហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអ្នករាល់គ្នា តើនរណាអាចចោទប្រកាន់ថា ខ្ញុំប្រព្រឹត្តអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានពួកអ្នករាល់គ្នាណាមួយចាប់ប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ តែបើខ្ញុំនិយាយសេចក្ដីពិតវិញ ហេតុអ្វីបានជាមិនជឿដល់ខ្ញុំសោះ |
តើនរណាចាត់យ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “អុលឡោះចាត់យ៉ះយ៉ាឲ្យមក”គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា”
គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា អុលឡោះចាត់យ៉ះយ៉ាឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា?
ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។
បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះជាបិតាហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំដែរ។
កាលណារសអុលឡោះមកដល់ ទ្រង់នឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស។
លោកពីឡាតសួរអ៊ីសាថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ អ៊ីសាមានប្រសាសន៍ថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
អ្នកណាកើតមកពីអុលឡោះ អ្នកនោះតែងស្ដាប់បន្ទូលរបស់អុលឡោះ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីអុលឡោះទេ បានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។
ដោយពួកគេចេះតែសួរអ៊ីសាខ្លាំងពេក អ៊ីសាងើបមុខឡើង មានប្រសាសន៍ទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឲ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
ដ្បិតយើងមានមូស្ទី ដែលអាចរួមសុខទុក្ខជាមួយយើងជាមនុស្សទន់ខ្សោយ គឺគាត់ក៏ត្រូវរងការល្បងលគ្រប់ជំពូកដូចយើងដែរ តែគាត់មិនបានប្រព្រឹត្ដអំពើបាបសោះឡើយ
មានតែមូស្ទីដ៏ប្រសើរដូចអ៊ីសានេះហើយ ដែលយើងត្រូវការ គឺមូស្ទីបរិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសសូរ៉កាទៅទៀត។
គាត់ពុំដែលបានប្រព្រឹត្ដអំពើបាបសោះ ហើយក៏ពុំដែលនិយាយវៀចវេរណា ចេញពីមាត់របស់គាត់ឡើយ។