ទ្រង់ធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងទ្រង់វិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំទ្រង់។
យ៉ូហាន 7:30 - អាល់គីតាប ពេលនោះ ពួកគេរកចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់គាត់ទេ ព្រោះពេលកំណត់របស់គាត់ ពុំទាន់បានមកដល់នៅឡើយ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គទេ ពីព្រោះពេលវេលារបស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ Khmer Christian Bible ពេលនោះពួកគេក៏រកចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គសោះ ព្រោះមិនទាន់ដល់ពេលវេលារបស់ព្រះអង្គនៅឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះគេរកចាប់ព្រះអង្គ ប៉ុន្តែ គ្មានអ្នកណាហ៊ានលូកដៃទៅចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្តែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គពុំទាន់បានមកដល់នៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេរកចាប់ទ្រង់ ប៉ុន្តែ គ្មានអ្នកណាលូកដៃទៅចាប់សោះ ពីព្រោះកំណត់ទ្រង់មិនទាន់មកដល់នៅឡើយ |
ទ្រង់ធ្វើឲ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងទ្រង់វិញ ហើយអស់អ្នកដែលនៅសេសសល់ ពីសង្គ្រាមនឹងនាំគ្នាមកថ្វាយបង្គំទ្រង់។
យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ យើងប្រាប់ទុកជាមុនតាំងពីយូរលង់ នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ យើងពោលថា គម្រោងការរបស់យើង មុខជាបានសម្រេចមិនខាន យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
គេនាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកអ៊ីសាជាណាពីមួយនាក់។
កាលពួកអ៊ីមុាំ និងពួកតួនដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។ ប៉ុន្ដែ គេខ្លាចអ៊ីសា ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលអ៊ីសាបង្រៀនណាស់។
ពេលនោះ ពួកតួន និងពួកអ៊ីម៉ាំ រកមធ្យោបាយចាប់អ៊ីសា ដ្បិតគេយល់ថា អ៊ីសាមានប្រសាសន៍ជាពាក្យប្រស្នាសំដៅទៅលើពួកគេ ប៉ុន្តែពួកគេខ្លាចប្រជាជន។
ខ្ញុំនៅក្នុងម៉ាស្ជិទជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងអ៊ីសានៅឯណា ត្រូវប្រាប់គេ ដើម្បីឲ្យគេចាប់អ៊ីសា។
ម៉ូសាប្រគល់ហ៊ូកុំទុកឲ្យអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ ប្រតិបត្ដិតាមហ៊ូកុំនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។
ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីអ៊ីសា។ ពេលនោះពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។
ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។
អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។
ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្រហ៊ីម ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។
ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់អ៊ីសា ប៉ុន្ដែ អ៊ីសាភៀសខ្លួនចេញពីម៉ាស្ជិទបាត់ទៅ។
យើងត្រូវធ្វើកិច្ចការរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។