Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:29 - អាល់គីតាប

29 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​អុលឡោះ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​អុលឡោះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ខ្ញុំ​ស្គាល់​ព្រះអង្គ ពីព្រោះ​ខ្ញុំ​មក​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យមក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ ព្រោះ​ខ្ញុំ​មកពី​ព្រះអង្គ​ គឺ​ព្រះអង្គ​ហើយ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ព្រោះ​ខ្ញុំ​មក​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះអង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 តែ​ខ្ញុំ​ស្គាល់​ទ្រង់ ពី​ព្រោះ​ខ្ញុំ​មក​ពី​ទ្រង់ គឺ​ទ្រង់​ពិត ដែល​ចាត់​ឲ្យ​ខ្ញុំ​មក

សូមមើលជំពូក ចម្លង




យ៉ូហាន 7:29
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។


គឺ​ដូច​អុលឡោះ​ជា​បិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​អុលឡោះ​ជា​បិតា​ដូច្នោះ​ដែរ។ ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ចៀម​របស់​ខ្ញុំ។


អ៊ីសា​ជ្រាប​ថា អុលឡោះ​ជា​បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​គាត់ ហើយ​ជ្រាប​ថា គាត់​មក​ពី​អុលឡោះ និង​ទៅ​ឯ​អុលឡោះ​វិញ។


ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​លោក​ដែរ។


សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ជា​បិតា ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​អុលឡោះ​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​អុលឡោះ។


អ្នក​រាល់​គ្នា​មិន​ស្គាល់​អុលឡោះ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​អុលឡោះ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​អុលឡោះ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ ខ្ញុំ​ស្គាល់​អុលឡោះ ហើយ​កាន់​តាម​បន្ទូល​របស់​ទ្រង់​ថែម​ទៀត​ផង។


(ដ្បិត​ជីវិត អុលឡោះ‌ជាបិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។


រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា អុលឡោះ‌ជាបិតា​បាន​ចាត់​បុត្រា​នៃ​ទ្រង់​ឲ្យ​មក​សង្គ្រោះ​មនុស្ស​លោក។


អុលឡោះ​បាន​សំដែង​ចិត្ត​ស្រឡាញ់​របស់​ទ្រង់​ក្នុង​ចំណោម​យើង គឺ​ទ្រង់​បាន​ចាត់​បុត្រា តែ​មួយ​គត់​របស់​ទ្រង់​ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​បុត្រា​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម