លុះដល់ពាក់កណ្ដាលពិធីបុណ្យអ៊ីសាឡើងទៅម៉ាស្ជិទ ហើយបង្រៀនបណ្ដាជន។
នៅពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូវយាងឡើងទៅព្រះវិហារ ហើយចាប់ផ្ដើមបង្រៀន។
ពេលពិធីបុណ្យឈានដល់ពាក់កណ្តាល ព្រះយេស៊ូក៏យាងទៅបង្រៀននៅក្នុងព្រះវិហារ
នៅពាក់កណ្តាលពេលបុណ្យនោះ ព្រះយេស៊ូវយាងឡើងទៅក្នុងព្រះវិហារ ហើយចាប់ផ្តើមបង្រៀន។
លុះដល់ពាក់កណ្ដាលពិធីបុណ្យ ព្រះយេស៊ូយាងឡើងទៅព្រះវិហារ* ហើយបង្រៀនបណ្ដាជន។
នៅពាក់កណ្តាលពេលបុណ្យ នោះព្រះយេស៊ូវទ្រង់ឡើងទៅ បង្រៀនក្នុងព្រះវិហារ
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ អុលឡោះជាអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងចូលក្នុងម៉ាស្ជិទរបស់ទ្រង់។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។
នៅថ្ងៃទីពីរ ត្រូវយកគោស្ទាវឈ្មោលដប់ពីរ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
នៅថ្ងៃទីបី ត្រូវយកគោស្ទាវឈ្មោលដប់មួយ ចៀមឈ្មោលពីរ និងកូនចៀមអាយុមួយខួបល្អឥតខ្ចោះចំនួនដប់បួន
បន្ទាប់មក អ៊ីសាចូលម៉ាស្ជិទ ហើយគាត់ដេញអ្នកលក់ដូរចេញពីទីនោះ។ គាត់ផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
ពេលនោះ អ៊ីសាមានប្រសាសន៍ទៅកាន់មហាជនថា៖ «ខ្ញុំជាចោរព្រៃឬបានជាអស់លោកកាន់ដាវកាន់ដំបងមកចាប់ខ្ញុំដូច្នេះ? ខ្ញុំតែងអង្គុយបង្រៀននៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ»។
អ៊ីសាបង្រៀនគេ នៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ។ ក្រុមអ៊ីម៉ាំ ពួកតួន និងពួកមន្ដ្រី នាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។
អ៊ីសាមានប្រសាសន៍ទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងម៉ាស្ជិទ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។
ក្រោយមក អ៊ីសាជួបគាត់ក្នុងម៉ាស្ជិទ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។
ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យជំរ។
ពេលនោះ អ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ អុលឡោះដែលចាត់ខ្ញុំឲ្យមក អុលឡោះសំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត អ៊ីសាឈរនៅមុខបណ្ដាជន បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។
លុះព្រលឹមឡើង គាត់វិលត្រឡប់ទៅម៉ាស្ជិទជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកជួបអ៊ីសា អ៊ីសាក៏បង្រៀនពួកគេ។
អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។