អ៊ីសាជ្រាបថា អុលឡោះជាបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចគាត់ ហើយជ្រាបថា គាត់មកពីអុលឡោះ និងទៅឯអុលឡោះវិញ។
យ៉ូហាន 6:33 - អាល់គីតាប ដ្បិតអាហារដែលអុលឡោះប្រទានឲ្យនោះ គឺអ្នកដែលចុះពីសូរ៉កាមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតនំប៉័ងរបស់ព្រះ គឺជាម្នាក់ដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតដល់មនុស្សលោក”។ Khmer Christian Bible រីឯនំប៉័ងរបស់ព្រះជាម្ចាស់ គឺជាព្រះមួយអង្គដែលយាងចុះពីស្ថានសួគ៌ ហើយប្រទានជីវិតឲ្យ មនុស្សលោក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ហើយប្រទានជីវិតឲ្យមនុស្សលោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានឲ្យនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតឲ្យមនុស្សលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង |
អ៊ីសាជ្រាបថា អុលឡោះជាបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចគាត់ ហើយជ្រាបថា គាត់មកពីអុលឡោះ និងទៅឯអុលឡោះវិញ។
ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។
ដ្បិតខ្ញុំបានប្រគល់បន្ទូលដែលអុលឡោះប្រទានមកខ្ញុំទៅឲ្យគេ គេបានទទួលបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ខ្ញុំបានចេញមកពីអុលឡោះមែន ព្រមទាំងជឿថាទ្រង់បានចាត់ខ្ញុំឲ្យមកទៀតផង។
ពុំដែលមាននរណាបានឡើងទៅសូរ៉កាឡើយ គឺមានតែបុត្រាមនុស្សប៉ុណ្ណោះ ដែលបានចុះពីសូរ៉កាមក។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនម៉ូសាទេ ដែលបានផ្ដល់អាហារពីសូរ៉កាមកនោះ គឺអុលឡោះជាបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីសូរ៉កា មកឲ្យអ្នករាល់គ្នា
ដ្បិតខ្ញុំចុះពីសូរ៉កាមក ដើម្បីធ្វើតាមបំណងរបស់អុលឡោះដែលបានចាត់ខ្ញុំឲ្យមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។
ជនជាតិយូដារអ៊ូរទាំពីអ៊ីសា ព្រោះអ៊ីសាមានប្រសាសន៍ថា “ខ្ញុំជាអាហារដែលចុះមកពីសូរ៉កា”។
រីឯអាហារដែលចុះមកពីសូរ៉កា មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគអ្នកនោះមិនស្លាប់ឡើយ។
អាហារដែលបានចុះពីសូរ៉កាមកមានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកស្លាប់អស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។
អ៊ីសាប្រាប់ទៅគេថា៖ «ប្រសិនបើអុលឡោះពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីអុលឡោះមកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្ដឯងឡើយ គឺអុលឡោះបានចាត់ខ្ញុំឲ្យមក។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។