កាលអ៊ីសាជ្រាបដូច្នោះ គាត់ចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមគាត់ទៅដែរ។ អ៊ីសាបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា
យ៉ូហាន 6:2 - អាល់គីតាប មានបណ្ដាជនច្រើនកុះករមកតាមអ៊ីសា ព្រោះគេបានឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ពីព្រោះពួកគេបានឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើដល់ពួកអ្នកមានជំងឺ។ Khmer Christian Bible ហើយមានបណ្តាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះពួកគេបានឃើញទីសំគាល់អស្ចារ្យទាំងឡាយដែលព្រះអង្គបានប្រោសពួកអ្នកឈឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានបណ្តាជនជាច្រើនតាមព្រះអង្គទៅ ព្រោះគេបានឃើញទីសម្គាល់ ដែលព្រះអង្គប្រោសអ្នកជំងឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានហ្វូងមនុស្សជាធំតាមទ្រង់ទៅ ដោយបានឃើញទីសំគាល់ទាំងប៉ុន្មាន ដែលទ្រង់ប្រោសដល់ពួកជំងឺ |
កាលអ៊ីសាជ្រាបដូច្នោះ គាត់ចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមគាត់ទៅដែរ។ អ៊ីសាបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា
មានមហាជនច្រើនកុះករ មកចោមរោមគាត់ គាត់ក៏ចុះទៅនៅក្នុងទូកមួយ រីឯបណ្ដាជនឈរនៅមាត់ច្រាំង។
កាលអ៊ីសាឡើងពីទូក ឃើញមហាជនដ៏ច្រើនយ៉ាងនេះ គាត់អាណិតអាសូរគេពន់ពេកណាស់ ហើយគាត់ក៏ប្រោសអ្នកជំងឺឲ្យបានជា។
ប៉ុន្ដែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាអ៊ីសាមិនអាចចូលទីក្រុង ដូចពីមុនបានទៀតឡើយ គឺអ៊ីសានៅតែខាងក្រៅទីក្រុងត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកជួបអ៊ីសា។
ប៉ុន្ដែ មានមនុស្សជាច្រើនបានឃើញអ៊ីសា និងពួកសិស្សចេញដំណើរទៅ គេក៏ស្គាល់អ៊ីសា និងសិស្សហើយនាំគ្នារត់ចេញពីទីក្រុងនានាទៅមុន។
ពេលនោះ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសំគាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។
ទោះបីអ៊ីសាធ្វើទីសំគាល់ជាច្រើនឲ្យគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើគាត់ដដែល
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។
ពេលអ៊ីសានៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យរំលងមានមនុស្សជាច្រើនបានជឿលើនាមអ៊ីសា ដោយឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ។
អ៊ីសាបានធ្វើទីសំគាល់ជាច្រើនទៀតឲ្យពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។
គាត់បានមកជួបអ៊ីសាទាំងយប់ ហើយនិយាយថា៖ «តួនយើងខ្ញុំដឹងថាអុលឡោះបានចាត់តួនឲ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចតួនបានឡើយ វៀរលែងតែអុលឡោះនៅជាមួយអ្នកនោះ»។
កាលមនុស្សម្នាឃើញទីសំគាល់ដែលអ៊ីសាបានធ្វើនោះក៏ពោលថា៖ «លោកនេះពិតជាណាពីដែលត្រូវមកក្នុងពិភពលោកមែន»។
ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាអ៊ីសាពុំបានចុះទូកជាមួយពួកសិស្សទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសំគាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។
គេសួរអ៊ីសាទៀតថា៖ «តើលោកធ្វើការអ្វីជាទីសំគាល់ឲ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?។