យ៉ូហាន 6:18 - អាល់គីតាប ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ ព្រះគម្ពីរខ្មែរសាកល ទឹកបឹងក៏រំជួលឡើង ដោយសារខ្យល់បក់យ៉ាងខ្លាំង។ Khmer Christian Bible ដោយសារតែខ្យល់បក់ខ្លាំងពេក នោះធ្វើឲ្យបឹងមានរលក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សមុទ្រមានខ្យល់បក់បោកជាខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្ដាលឲ្យទឹកសមុទ្រមានរលកធំៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សមុទ្រក៏មានរលក បោកដោយខ្យល់បក់ជាខ្លាំង |
ទ្រង់នាំពពកចេញពីជើងមេឃ ទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយទ្រង់ក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះងងឹតហើយ តែអ៊ីសាពុំទាន់មករកគេនៅឡើយទេ
កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញអ៊ីសាដើរលើសមុទ្រ ចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។