មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។
យ៉ូហាន 5:9 - អាល់គីតាប ពេលនោះស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ។ ព្រះគម្ពីរខ្មែរសាកល បុរសនោះក៏ជាភ្លាម ហើយយកកន្ទេលរបស់គាត់ដើរទៅ។ ថ្ងៃនោះ ជាថ្ងៃសប្ប័ទ។ Khmer Christian Bible ភ្លាមនោះ គាត់ក៏ជាសះស្បើយ ហើយយកកន្ទេលរបស់គាត់ចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រាប់តែអ្នកនោះបានជាភ្លាម ហើយយកកន្ទេលរបស់ខ្លួនដើរទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្រាប់តែបុរសនោះបានជាភ្លាម គាត់ក៏យកគ្រែស្នែងរបស់គាត់ដើរទៅ រីឯថ្ងៃនោះជាថ្ងៃសប្ប័ទ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែអ្នកនោះបានជាភ្លាម ក៏យកគ្រែដើរទៅ ឯថ្ងៃនោះ ជាថ្ងៃឈប់សំរាក |
មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។
អុលឡោះតាអាឡាមានបន្ទូលថា: ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន! កុំលីសែងអ្វីនៅថ្ងៃឈប់សម្រាកឡើយ ហើយក៏កុំយករបស់ទាំងនោះឆ្លងកាត់ទ្វារក្រុងយេរូសាឡឹមដែរ។
អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់ឃើញភ្លាម ហើយដើរតាមផ្លូវជាមួយអ៊ីសាទៅ។
ក្រោយមក អ៊ីសាជួបគាត់ក្នុងម៉ាស្ជិទ ក៏មានប្រសាសន៍ទៅគាត់ថា៖ «ឥឡូវនេះ អ្នកបានជាហើយ កុំប្រព្រឹត្ដអំពើបាបទៀតឲ្យសោះ ក្រែងលោកើតការអាក្រក់ដល់អ្នក លើសមុនទៅទៀត»។
បើអ្នករាល់គ្នាធ្វើពិធីខតាន់នៅថ្ងៃជំអាត់ តែឥតបំពានលើហ៊ូកុំរបស់ណាពីម៉ូសាទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំ ដែលបានប្រោសមនុស្សមួយនាក់ទាំងមូលឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ?