នោះពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
យ៉ូហាន 4:37 - អាល់គីតាប ស្របតាមពាក្យចាស់លោកថាៈ“ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពាក្យទំនៀមនេះពិតណាស់ គឺ: ‘ម្នាក់សាបព្រោះ ម្នាក់ទៀតច្រូត’។ Khmer Christian Bible ដូច្នេះសេចក្ដីដែលថា ម្នាក់ព្រោះ ហើយម្នាក់ទៀតច្រូត ពាក្យនេះពិតណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពាក្យនេះត្រូវណាស់ ដូចពាក្យចាស់ពោលថា៖ "ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្របតាមពាក្យចាស់លោកថា: “ម្នាក់ព្រោះ ម្នាក់ទៀតច្រូត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចំពោះដំណើរនេះ នោះពាក្យទំនៀមនេះត្រូវណាស់ថា ម្នាក់ព្រោះ ម្នាក់ទៀតច្រូត |
នោះពេលខ្ញុំសាបព្រោះអ្វី សូមឲ្យអ្នកផ្សេងមកទទួលយកផល ហើយរំលើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
សាបព្រោះ តែពុំអាចច្រូតយកផលបានទេ អ្នកកិនផ្លែអូលីវ តែមិនបានប្រើប្រេងនេះ អ្នកជាន់ផ្លែទំពាំងបាយជូរ តែមិនបានផឹកស្រានេះទេ។
ខ្ញុំនឹកខ្លាចលោក ដ្បិតលោកប្រិតប្រៀងណាស់។ លោកតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់លោក ហើយតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ”។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯអុលឡោះជាបិតា។
អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសម្រាប់ជីវិតអស់កល្បជានិច្ច ដូច្នេះ អ្នកសាបព្រោះ និងអ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា
ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។
រាល់ពេលដែលជនជាតិអ៊ីស្រអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។