ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រាមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រអែលទៅទៀត។
យ៉ូហាន 4:3 - អាល់គីតាប អ៊ីសាក៏ចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏យាងចេញពីយូឌា ហើយទៅកាលីឡេម្ដងទៀត។ Khmer Christian Bible នោះព្រះអង្គក៏យាងចេញពីស្រុកយូដា ត្រលប់ទៅស្រុកកាលីឡេវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានយាងចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់ក៏យាងចេញពីស្រុកយូដា ត្រឡប់ទៅឯស្រុកកាលីឡេវិញ |
ប្រសិនបើគេបៀតបៀនអ្នករាល់គ្នានៅក្រុងណាមួយ ចូររត់ទៅក្រុងមួយទៀតទៅ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បុត្រាមនុស្សនឹងមកដល់ មុនអ្នករាល់គ្នាទៅដល់ក្រុងទាំងប៉ុន្មាន ក្នុងស្រុកអ៊ីស្រអែលទៅទៀត។
អ៊ីសាចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមគាត់ អ្នកទាំងនោះមកពីស្រុកកាលីឡេ និងស្រុកយូដា
លុះថ្ងៃបន្ទាប់មកទៀត អ៊ីសាពេញចិត្តទៅស្រុកកាលីឡេ។ អ៊ីសាបានជួបលោកភីលីព ហើយនិយាយទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។
អ៊ីសាទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលយ៉ះយ៉ាធ្លាប់ជ្រមុជទឹកឲ្យបណ្ដាជនកាលពីមុន រួចអ៊ីសានៅទីនោះ។
ហេតុដូច្នេះហើយបានជាអ៊ីសាមិនទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺអ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយអ៊ីសាស្នាក់នៅ ក្នុងភូមិនោះជាមួយពួកសិស្ស។
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។
បន្ទាប់មក អ៊ីសាទៅស្រុកយូដាជាមួយពួកសិស្ស។ អ៊ីសាស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹកឲ្យបណ្ដាជនផង។
គាត់ធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលគាត់បានឃើញ និងបានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់គាត់ទេ។
កាលគាត់ដឹងថា អ៊ីសាបានមកពីស្រុកយូដាមកស្រុកកាលីឡេនេះ គាត់ក៏ទៅរកអ៊ីសា ទូរអាសូមអ៊ីសាទៅប្រោសកូនរបស់គាត់ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យបានជាសះស្បើយ។
ក្រោយមក អ៊ីសាដើរចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតគាត់មិនពេញចិត្តទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកសម្លាប់គាត់។