Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រះ‌អង្គ​បាន​យាង​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះអង្គ​ក៏​យាង​ចេញ​ពី​យូឌា ហើយ​ទៅ​កាលីឡេ​ម្ដងទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 នោះ​ព្រះអង្គ​ក៏​យាង​ចេញ​ពី​ស្រុក​យូដា​ ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីសា​ក៏​ចាក​ចេញ​ពី​ស្រុក​យូដា ត្រឡប់​ទៅ​ស្រុក​កាលី‌ឡេ​វិញ

សូមមើលជំពូក ចម្លង




យ៉ូហាន 4:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។


ព្រះ‌យេស៊ូវ​យាង​ចេញ​ជា​មួយ​ពួក​សិស្ស​ទៅ​កាន់​ឆ្នេរ​សមុទ្រ ហើយ​មាន​បណ្តា​ជន​ជា​ច្រើន​មក​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។


ពេល​ព្រះយេស៊ូវ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម នោះ​ក៏​យាង​តាម​ព្រំដែន​ស្រុក​សាម៉ារី និង​ស្រុក​កាលីឡេ។


លុះ​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ជួប​ភីលីព ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។


ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​វិញ​ទៀត ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ‌ទឹក​មុន​ដំបូង ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។


ដូច្នេះ ព្រះ‌យេស៊ូវ​មិន​យាង​ទៅ​មក​ដោយ​ចេញ​មុខ ឲ្យ​ពួក​សាសន៍​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​មួយ​ហៅ​ថា អេប្រា‌អិម ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។


ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។


ក្រោយ​មក ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​ព្រះ‌អង្គ​បាន​ទៅ​ស្រុក​យូដា ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​គេ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ផង។


ព្រះ‌អង្គ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​ទ្រង់​បាន​ឃើញ និង​បាន​ឮ តែ​គ្មាន​អ្នក​ណា​ទទួល​សេចក្តី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ។


កាល​លោក​បាន​ឮ​ថា ព្រះ‌យេស៊ូវ​បាន​យាង​ពី​ស្រុក​យូដា​មក​ដល់​ស្រុក​កាលី‌ឡេ លោក​ក៏​ទៅ​សូម​ព្រះ‌អង្គ ឲ្យ​យាង​ទៅ​ប្រោស​កូន​ឲ្យ​ជា ព្រោះ​កូន​នោះ​ជិត​ស្លាប់​ហើយ។


ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​យាង​ចុះ​ឡើង​នៅ​តែ​ក្នុង​ស្រុក​កាលី‌ឡេ​ប៉ុណ្ណោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យាង​ទៅ​ស្រុក​យូដា​ទេ ព្រោះ​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម