ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 3:17 - អាល់គីតាប

អុលឡោះ​បាន​ចាត់​បុត្រា​របស់​ទ្រង់ ឲ្យ​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​បុត្រា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពីព្រោះ​ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់ព្រះអង្គឲ្យមក​ក្នុង​ពិភពលោក មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​តាមរយៈ​ព្រះបុត្រា​វិញ​។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​ព្រះជា​ម្ចាស់​​មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យមក​ក្នុង​ពិភព​លោក​នេះដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក​ទេ ប៉ុន្ដែ​ដើម្បី​ឲ្យពិភព​លោក​ទទួល​បាន​សេចក្ដី​​សង្គ្រោះ​តាមរយៈ​ព្រះ​រាជ​បុត្រា​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រោះ​ព្រះ​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ដាក់​ទោស​មនុស្ស​លោក​នោះ​ទេ គឺ​ឲ្យ​មនុស្ស​លោក​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌អង្គ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​ព្រះ‌បុត្រា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ព្រះ‌ទ្រង់​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​នឹង​ជំនុំ‌ជំរះ​លោកីយ​នោះ​ទេ គឺ​ឲ្យ​លោកីយ​បាន​សង្គ្រោះ ដោយ‌សារ​ទ្រង់​វិញ

សូមមើលជំពូក



យ៉ូហាន 3:17
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


«មើល! ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ​ដែល​គេ​នឹង​ដាក់ ឈ្មោះ​ថា “អេម៉ាញូ‌អែល”» ប្រែ​ថា «អុលឡោះ​នៅ​ជា​មួយ​យើង»។


ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ម៉ាឡា‌អ៊ីកាត់​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​សូរ៉កា ទាំង​ឃើញ​អុលឡោះ​ជា​បិតា ដែល​នៅ​សូរ៉កា​គ្រប់​ពេល​វេលា​ផង


[ដ្បិត​បុត្រា​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។]


បុត្រា​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។


បន្ទាប់​មក អ៊ីសា​ទៅ​កាន់​ភូមិ​មួយ​ផ្សេង​ទៀត​ជា​មួយ​សិស្ស។


នៅ​ថ្ងៃ​បន្ទាប់ យ៉ះយ៉ា​ឃើញ​អ៊ីសា​តម្រង់​មក​រក​គាត់ រួច​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក


ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​អុលឡោះ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា ខ្ញុំ​ប្រមាថ​អុលឡោះ​ទៅ​វិញ? អុលឡោះ​ជា​បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​បរិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។


ចំពោះ​ខ្ញុំ ខ្ញុំ​ដឹង​ថា ទ្រង់​ស្តាប់​ខ្ញុំ​ជានិច្ច ប៉ុន្ដែ ខ្ញុំ​សុំ​ទ្រង់​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ​ជឿ​ថា ទ្រង់​ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន»។


ខ្ញុំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​លោក​ដែរ។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


គឺ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​គេ ទ្រង់​នៅ​ក្នុង​ខ្ញុំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា អុលឡោះ​ស្រឡាញ់​គេ ដូច​ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ។


ឱ​អុលឡោះ​ជា​បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ទ្រង់​ទេ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ទ្រង់ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


រីឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច​នោះ គឺ​ឲ្យ​គេ​ស្គាល់​អុលឡោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ និង​ឲ្យ​គេ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ទ្រង់​ចាត់​ឲ្យ​មក។


ដ្បិត​ខ្ញុំ​បាន​ប្រគល់​បន្ទូល​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ខ្ញុំ​បាន​ចេញ​មក​ពី​អុលឡោះ​មែន ព្រម​ទាំង​ជឿ​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទៀត​ផង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ! ដូច​អុលឡោះ​ជា​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។


គាត់​ដែល​អុលឡោះ​ចាត់​ឲ្យ​មក ថ្លែង​បន្ទូល​របស់​អុលឡោះ ព្រោះ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​គាត់​យ៉ាង​បរិបូណ៌។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខី‌ភាព​មួយ​ប្រសើរ​ជាង​សក្ខី‌ភាព​របស់​យ៉ះយ៉ា​ទៅ​ទៀត។ អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខី‌ភាព​បញ្ជាក់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


អ្នក​រាល់​គ្នា​គ្មាន​បន្ទូល​របស់​អុលឡោះ​នៅ​ក្នុង​ចិត្ដ​ទេ ព្រោះ​អ្នក​រាល់​គ្នា ពុំ​ជឿ​អ្នក​ដែល​អុលឡោះ​ជា​បិតា​បាន​ចាត់​ឲ្យ​មក។


កុំ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​អុលឡោះ​ជា​បិតា​ឡើយ គឺ​ណាពី​ម៉ូសា​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កិច្ចការ​របស់​អុលឡោះ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក»។


ដ្បិត​ខ្ញុំ​ចុះ​ពី​សូរ៉កា​មក ដើម្បី​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ដ​របស់​ខ្ញុំ​ទេ។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​បុត្រា ហើយ​ជឿ​លើ​គាត់​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។


អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ជីវិត​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ទ្រង់​យ៉ាង​ណា​អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​អុលឡោះ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​អុលឡោះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។


នាង​ជម្រាប​អ៊ីសា​ថា៖ «គ្មាន​ទេ​លោក!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឡើយ»។]


អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ប្រសិន​បើ​អុលឡោះ​ពិត​ជា​ឪពុក​អ្នក​រាល់​គ្នា​មែន ម៉្លេះ​សម​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​ពុំ‌ខាន ដ្បិត​ខ្ញុំ​ចេញ​ពី​អុលឡោះ​មក​ទី​នេះ។ ខ្ញុំ​មិន​មែន​មក​ដោយ​ចិត្ដ​ឯង​ឡើយ គឺ​អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។


គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។


រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា អុលឡោះ‌ជាបិតា​បាន​ចាត់​បុត្រា​នៃ​ទ្រង់​ឲ្យ​មក​សង្គ្រោះ​មនុស្ស​លោក។