សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
យ៉ូហាន 2:25 - អាល់គីតាប មិនបាច់មាននរណាពន្យល់អ៊ីសាអំពីចិត្ដមនុស្សឡើយ ព្រោះអ៊ីសាឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។ ព្រះគម្ពីរខ្មែរសាកល ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕ Khmer Christian Bible ហេតុនេះហើយបានជាព្រះអង្គមិនត្រូវការឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ព្រោះព្រះអង្គជ្រាបអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គមិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយ ដ្បិតព្រះអង្គជ្រាបពីជម្រៅចិត្តរបស់មនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ។ |
សូមទ្រង់ដែលនៅសូរ៉កា ទ្រង់ស្តាប់ និងលើកលែងទោសឲ្យពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើដែលម្នាក់ៗបានធ្វើ ដ្បិតមានតែទ្រង់ទេ ដែលស្គាល់ចិត្តរបស់មនុស្សលោកទាំងអស់។
ព្រមទាំងឲ្យមានអំណរសប្បាយ ក្នុងការកោតខ្លាចអុលឡោះតាអាឡា បុត្រានេះមិនវិនិច្ឆ័យ តាមលក្ខណៈខាងក្រៅឡើយ ហើយទ្រង់ក៏មិនកាត់ក្ដី តាមដែលឮគេនិយាយដែរ។
អ៊ីសាឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបគាត់មានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ?
គាត់ក៏នាំលោកស៊ីម៉ូនទៅជួបអ៊ីសា។ អ៊ីសាសម្លឹងមើលលោកស៊ីម៉ូន ក៏មានប្រសាសន៍ថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់យ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស”(ពាក្យ “កេផាស” នេះ ប្រែថា ពេត្រុស)»។
លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលអ៊ីសាឃើញលោកណាថាណែលដើរមករកគាត់ អ៊ីសាមានប្រសាសន៍អំពីលោកណាថាណែលថា៖ «អ្នកនេះជាជាតិអ៊ីស្រអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។
អ៊ីសាមានប្រសាសន៍ថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីអ៊ីសាជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់គាត់។
អ៊ីសាឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ អ៊ីសាបានប្រាប់ទៅគេថា៖ «តើពាក្យទាំងនេះនាំឲ្យអ្នករាល់គ្នារវាតចិត្ដ បាត់ជំនឿឬ?
ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក អ៊ីសាស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់គាត់ រួចស្រេចទៅហើយ។
នៅពេលដែលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចំរៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេ ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដីដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។