តើអ្នករាល់គ្នាស្មានថា ម៉ាស្ជិទដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យ៉ូហាន 2:16 - អាល់គីតាប អ៊ីសាប្រាប់ទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់អុលឡោះជាបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងពួកអ្នកលក់ព្រាបថា៖“ចូរយករបស់ទាំងនេះចេញពីទីនេះទៅ! កុំធ្វើឲ្យដំណាក់របស់ព្រះបិតាខ្ញុំទៅជាផ្ទះលក់ដូរឡើយ!”។ Khmer Christian Bible បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញទៅ កុំយកដំណាក់ព្រះវរបិតារបស់ខ្ញុំធ្វើជាកន្លែងលក់ដូរឲ្យសោះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមានបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ |
តើអ្នករាល់គ្នាស្មានថា ម៉ាស្ជិទដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
បន្ទាប់មក អ៊ីសាចូលម៉ាស្ជិទ ហើយគាត់ដេញអ្នកលក់ដូរចេញពីទីនោះ។ គាត់ផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់ទូរអាទៅវិញ!”»។
អ៊ីសាមានប្រសាសន៍ប្រៀនប្រដៅគេថា៖ «ក្នុងគីតាបមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយទូរអា តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។
អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់អុលឡោះជាបិតារបស់កូនទេឬ?»។
អុលឡោះជាបិតាដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីដៃអុលឡោះជាបិតាបានឡើយ។
អ៊ីសាយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណម៉ាស្ជិទ អ៊ីសាបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «អុលឡោះជាបិតារបស់ខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចទ្រង់ដែរ»។
អ៊ីសាឆ្លើយថា៖ «គ្មានអ៊ីព្លេសណាចូលខ្ញុំឡើយ តែខ្ញុំគោរពអុលឡោះជាបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។
និងនាំឲ្យអស់អ្នកដែលមានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍អុលឡោះ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។
ពួកគេនឹងបោកប្រាស់បងប្អូនចង់បានប្រាក់ ដោយពោលពាក្យបញ្ឆោត ប៉ុន្ដែ អុលឡោះបានកាត់ទោសពួកគេ តាំងពីយូរយារណាស់មកហើយ ហើយទ្រង់ឥតប្រហែសនឹងបំផ្លាញគេឡើយ