មានពួកឆ្កែឡោមព័ទ្ធខ្ញុំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញខ្ញុំ ពួកគេចាក់ទម្លុះដៃជើងខ្ញុំ។
យ៉ូហាន 18:32 - អាល់គីតាប គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលអ៊ីសាមានប្រសាសន៍អំពីរបៀបគាត់ត្រូវស្លាប់។ ព្រះគម្ពីរខ្មែរសាកល គេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលព្រះអង្គមានបន្ទូលឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា ត្រូវបានបំពេញឲ្យសម្រេច។ Khmer Christian Bible នោះក៏សម្រេចតាមពាក្យរបស់ព្រះយេស៊ូដែលព្រះអង្គបានមានបន្ទូលបង្ហាញអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គេនិយាយដូច្នេះ ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល ពីរបៀបដែលព្រះអង្គត្រូវសុគត) ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានបន្ទូល នឹងបង្ហាញពីទ្រង់ត្រូវសុគតបែបយ៉ាងណា |
មានពួកឆ្កែឡោមព័ទ្ធខ្ញុំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញខ្ញុំ ពួកគេចាក់ទម្លុះដៃជើងខ្ញុំ។
គេនឹងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់គាត់ យករំពាត់វាយគាត់ ព្រមទាំងឆ្កាងសម្លាប់គាត់ទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។
«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យរំលង គេនឹងចាប់បុត្រាមនុស្សបញ្ជូនទៅឆ្កាង»។
«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីមុាំ និងពួកតួន។ គេនឹងកាត់ទោសប្រហារជីវិតគាត់ ហើយបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។
ជនជាតិយូដាតបទៅអ៊ីសាថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថអុលឡោះ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាអុលឡោះ»។
ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបថាៈ “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ”។
លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមហ៊ូកុំរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។
អ៊ីសាមានប្រសាសន៍ដូច្នេះ បង្ហាញអំពីរបៀបដែលពេត្រុសស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់អុលឡោះ។ បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។
កាលនៅវាលរហោស្ថាន ម៉ូសាបានលើកសត្វពស់ឡើងយ៉ាងណា បុត្រាមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រាមនុស្សឡើងពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលបិតាខ្ញុំមានបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។
នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូរអាថា៖ «អ៊ីសាជាអម្ចាស់អើយសូមទទួលវិញ្ញាណរបស់ខ្ញុំផង!»។
ដោយអាល់ម៉ាហ្សៀសបានទទួលបណ្ដាសាសម្រាប់យើង ទ្រង់លោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីហ៊ូកុំ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!»។
កុំទុកសាកសពអ្នកនោះជាប់នៅលើដើមឈើដែលគេព្យួររហូតដល់យប់ឡើយ គឺត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេសម្លាប់នោះ ដ្បិតអ្នកដែលគេប្រហារជីវិតដោយព្យួរ ទទួលបណ្តាសាពីអុលឡោះតាអាឡា។ ដូច្នេះ មិនត្រូវធ្វើឲ្យទឹកដីដែលអុលឡោះតាអាឡាជាម្ចាស់របស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌ក ក្លាយទៅជាសៅហ្មងឡើយ»។