អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
យ៉ូហាន 18:31 - អាល់គីតាប លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមហ៊ូកុំរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។ ព្រះគម្ពីរខ្មែរសាកល ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោស តាមក្រឹត្យវិន័យរបស់អ្នករាល់គ្នាចុះ”។ ពួកជនជាតិយូដាទាំងនោះតបថា៖ “គ្មានច្បាប់ឲ្យយើងខ្ញុំប្រហារជីវិតអ្នកណាម្នាក់ឡើយ”។ Khmer Christian Bible ដូច្នេះលោកពីឡាត់ក៏និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ!» ប៉ុន្ដែពួកជនជាតិយូដាបា្រប់គាត់ថា៖ «យើងគ្មានច្បាប់សម្លាប់មនុស្សណាម្នាក់ទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកពីឡាត់មានប្រសាសន៍ថា៖ «ចូរយកទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ»។ តែពួកសាសន៍យូដាជម្រាបលោកថា៖ «យើងខ្ញុំគ្មានច្បាប់នឹងប្រហារជីវិតអ្នកណាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជម្រាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកពីឡាត់មានប្រសាសន៍ថា ចូរយកទៅជំនុំជំរះតាមច្បាប់របស់អ្នករាល់គ្នាចុះ តែពួកសាសន៍យូដាជំរាបលោកថា យើងខ្ញុំគ្មានច្បាប់នឹងសំឡាប់អ្នកណាទេ |
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
គេជម្រាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្ដអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។
ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកអ៊ីមុាំឆ្លើយឡើងថា៖ «ក្រៅពីស្តេចអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។