មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
យ៉ូហាន 18:22 - អាល់គីតាប ពេលឮអ៊ីសាមានប្រសាសន៍ដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាម៉ាស្ជិទដែលឈរនៅក្បែរនោះ ទះកំផ្លៀងអ៊ីសាទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅ!»។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនេះ តម្រួតម្នាក់ដែលឈរនៅក្បែរក៏ទះកំផ្លៀងព្រះអង្គ ទាំងនិយាយថា៖ “តើអ្នកឯងឆ្លើយនឹងមហាបូជាចារ្យយ៉ាងនេះឬ?”។ Khmer Christian Bible ប៉ុន្ដែពេលព្រះអង្គមានបន្ទូល អំពីសេចក្ដីទាំងនេះ ឆ្មាំព្រះវិហារម្នាក់ដែលឈរជិតនោះបានទះកំផ្លៀងព្រះយេស៊ូ ទាំងនិយាយថា៖ «ឯងឆ្លើយជាមួយសម្តេចសង្ឃយ៉ាងដូច្នេះឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ កងរក្សាព្រះវិហារម្នាក់ដែលឈរនៅទីនោះ ក៏ទះកំផ្លៀងព្រះយេស៊ូវ ហើយនិយាយថា៖ «តើអ្នកឯងឆ្លើយទៅសម្តេចសង្ឃបែបនេះឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គ ទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់មានបន្ទូលដូច្នេះហើយ នោះមានពួកអាជ្ញាម្នាក់ ដែលឈរនៅទីនោះ បានទះកំផ្លៀងព្រះយេស៊ូវ ដោយពាក្យថា ឯងឆ្លើយទៅសំដេចសង្ឃយ៉ាងដូច្នេះឬ |
មនុស្សម្នាបើកមាត់យ៉ាងធំ ដើម្បីពោលពាក្យប្រឆាំងនឹងខ្ញុំ ពួកគេបន្ទាបបន្ថោកខ្ញុំ ទះកំផ្លៀងខ្ញុំ ហើយព្រួតគ្នាទាស់នឹងខ្ញុំ។
គាត់ទះកំផ្លៀងយេរេមា រួចបញ្ជាឲ្យគេដាក់ច្រវាក់គាត់ នៅទ្វារពុនយ៉ាមីនផ្នែកខាងលើ ជាប់នឹងដំណាក់របស់អុលឡោះតាអាឡា។
«បេថ្លេហិមអេប្រាតាអើយ! ក្នុងចំណោមអំបូរទាំងប៉ុន្មាន នៅស្រុកយូដា អ្នកតូចជាងគេមែន តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រអែល ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។ អ្នកនោះមានដើមកំណើត តាំងពីបុរាណកាលដ៏យូរលង់»។
អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់អ៊ីសា គេគ្របមុខគាត់ វាយតប់គាត់ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាម៉ាស្ជិទយកអ៊ីសាមកទះកំផ្លៀង។
ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។
ដូច្នេះយូដាសនាំកងទាហាន និងកងរក្សាម៉ាស្ជិទចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។
បន្ទាប់មក គេនាំគ្នាចូលទៅជិតអ៊ីសាទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងគាត់។