សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានដឹងផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានដឹង នូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
យ៉ូហាន 17:24 - អាល់គីតាប ឱអុលឡោះជាបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំ បាននៅជាមួយខ្ញុំ ឯកន្លែងដែលខ្ញុំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលទ្រង់ប្រទានមកខ្ញុំ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ព្រះគម្ពីរខ្មែរសាកល ព្រះបិតាអើយ ទូលបង្គំចង់ឲ្យអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំនៅជាមួយទូលបង្គំ ត្រង់កន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យពួកគេឃើញសិរីរុងរឿងរបស់ទូលបង្គំ ដែលព្រះអង្គបានផ្ដល់ឲ្យទូលបង្គំ ដ្បិតព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំមុនកំណើតនៃពិភពលោក។ Khmer Christian Bible ឱព្រះវរបិតាអើយ! ខ្ញុំច ង់ឲ្យអស់អ្នកដែលព្រះអ ង្គបានប្រទានឲ្យខ្ញុំ នៅជាមួយខ្ញុំក្នុងកន្លែងដែលខ្ញុំនៅដើម្បីឲ្យពួកគេឃើញសិរីរុងរឿងដែលព្រះអង្គបានប្រទានឲ្យខ្ញុំ ដ្បិតព្រះអង្គបានស្រឡាញ់ខ្ញុំតាំងពីមុនកំណើតលោកិយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះបិតាអើយ! ទូលបង្គំចង់ឲ្យអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយរៀងមក |
សូមបងៗរៀបរាប់ជម្រាបលោកឪពុកឲ្យបានដឹងផងថា ខ្ញុំមានមុខតំណែងធំយ៉ាងណានៅស្រុកអេស៊ីបនេះ និងឲ្យគាត់បានដឹង នូវអ្វីៗទាំងអស់ដែលបងៗបានឃើញ។ សូមបងៗទៅអញ្ជើញលោកឪពុកឲ្យចុះមកទីនេះ កុំបង្អង់ឡើយ»។
ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរ មានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវ លើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
ម្ចាស់ក៏ពោលទៅគាត់ថាៈ “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្ដស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
ពេលនោះ ស្តេចនឹងនិយាយទៅកាន់អស់អ្នកនៅខាងស្ដាំគាត់ថា “អស់អ្នកដែលអុលឡោះជាបិតាខ្ញុំបានប្រទានពរអើយ! ចូរនាំគ្នាមកទទួលនគរដែលទ្រង់បានរៀបទុកឲ្យអ្នករាល់គ្នា តាំងពីកំណើតពិភពលោកមក
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អំណើះតទៅ ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី ជាមួយអ្នករាល់គ្នានៅក្នុងនគរនៃអុលឡោះជាបិតាខ្ញុំ»។
ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំ អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់នឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយរៀបចំខ្លួនបម្រើគេវិញ។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះអ្នកបានទៅនៅសូរ៉កជាមួយខ្ញុំ»។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ អុលឡោះជាបិតានឹងលើកកិត្ដិយសអ្នកនោះ»។
ពេលខ្ញុំទៅរៀបចំកន្លែងទុកឲ្យអ្នករាល់គ្នារួចហើយ ខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។
ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចអុលឡោះជាបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។
ទ្រង់បានប្រទានឲ្យបុត្រាមានអំណាចលើមនុស្សទាំងអស់ ដើម្បីឲ្យបុត្រាផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលទ្រង់ប្រទានមកបុត្រា។
រីឯសិរីរុងរឿងដែលអុលឡោះប្រទានមកខ្ញុំ ខ្ញុំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ
ឱអុលឡោះជាបិតាអើយ ឥឡូវនេះ សូមលើកតម្កើងខ្ញុំឲ្យមានសិរីរុងរឿងនៅជិតទ្រង់ គឺសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅជិតទ្រង់ តាំងពីមុនកំណើតពិភពលោកមក។
អស់អ្នកដែលអុលឡោះជាបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត
រីឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះ ទ្រង់មិនពេញចិត្តឲ្យនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំត្រូវវិនាសអន្ដរាយឡើយ តែទ្រង់ពេញចិត្តឲ្យខ្ញុំប្រោសគេ ឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មុនអ៊ីព្រហ៊ីមកើតមក ខ្ញុំមានជីវិតរួចស្រេចទៅហើយ»។
សព្វថ្ងៃនេះយើងស្គាល់អុលឡោះមិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញទ្រង់ទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ទ្រង់បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ទ្រង់ច្បាស់ ដូចទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
យើងមានចិត្ដក្លាហាន យើងចូលចិត្ដឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតអ៊ីសាជាអម្ចាស់ប្រសើរជាង។
ចិត្ដខ្ញុំរារែកទាំងសងខាង គឺម្យ៉ាងខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះ ទៅនៅជាមួយអាល់ម៉ាហ្សៀសនោះប្រសើរជាងឆ្ងាយណាស់
បន្ទាប់មក ទើបអ៊ីសាជាអម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងអ៊ីសាក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយអ៊ីសាជាអម្ចាស់រហូតតទៅ។
តាមរយៈអាល់ម៉ាហ្សៀស បងប្អូនជឿលើអុលឡោះដែលបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយប្រទានសិរីរុងរឿងមកគាត់ ដើម្បីឲ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើអុលឡោះ។
កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។
ខ្ញុំពុំឃើញមានម៉ាស្ជិទនៅក្នុងទីក្រុងទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ព្រមទាំងកូនចៀមនេះហើយ ដែលជាម៉ាស្ជិទរបស់ក្រុងនោះ។
អ្នកណាមានជ័យជំនះ យើងនឹងឲ្យអង្គុយនៅលើបល្ល័ង្ករួមជាមួយយើង ដូចយើងមានជ័យជំនះ ហើយអង្គុយនៅលើបល្ល័ង្ករួមជាមួយអុលឡោះជាបិតារបស់យើងដែរ»។