ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 17:1 - អាល់គីតាប

កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ គាត់​ងើប​មុខ​មើល​ទៅ​លើ​មេឃ​និយាយ​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សំដែង​សិរី‌រុង‌រឿង​របស់​ខ្ញុំ​ឡើង ដើម្បី​ឲ្យ​បុត្រា​សំដែង​សិរី‌រុង‌រឿង​របស់​បិតា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ងើបព្រះនេត្រ​ទៅ​មេឃ ហើយ​ទូលថា​៖ “ព្រះ​បិតា​អើយ ពេលវេលា​មក​ដល់​ហើយ​! សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះបុត្រា​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ព្រះបុត្រា​បាន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ

សូមមើលជំពូក

Khmer Christian Bible

កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​ ក៏​ងើយ​ព្រះនេត្រ​ទៅ​លើ​មេឃ​ ទាំង​មាន​បន្ទូល​ថា៖​ «ឱ ​ព្រះវរបិតា​អើយ!​ ពេល​កំណត់​បាន​មកដល់​ហើយ​ សូម​លើក​តម្កើង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឡើង​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​បាន​តម្កើង​ព្រះអង្គ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ​ភក្ត្រ​ទៅ​លើ​មេឃ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ‌វរបិតា​អើយ ពេល​កំណត់​បាន​មក​ដល់​ហើយ សូម​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​លើក​តម្កើង​ព្រះ‌អង្គ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ​មេឃ​មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ឥឡូវ​នេះ​ដល់​ពេល​កំណត់​ហើយ សូម​សម្តែង​សិរី‌រុងរឿង​របស់​បុត្រ​ឡើង ដើម្បី​ឲ្យ​បុត្រ​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​ដំកើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​ដំកើង​ទ្រង់​ដែរ

សូមមើលជំពូក



យ៉ូហាន 17:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​ដែល​នៅ សូរ៉កា​អើយ ខ្ញុំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ទ្រង់។


ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ខ្ញុំ​ផង!


អ៊ីសា​វិល​មក​រក​គេ​ជា​លើក​ទី​បី ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រា​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។


រីឯ​អ្នក​ទារ​ពន្ធ​គាត់​ឈរ​នៅ​ពី​ចម្ងាយ មិន​ទាំង​ហ៊ាន​ងើប​មុខ​ផង។ គាត់​គក់​ទ្រូង​និយាយ​ថា “ឱ​អុលឡោះ​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ជា​មនុស្ស​បាប​ផង”។


ខ្ញុំ​នៅ​ក្នុង​ម៉ាស្ជិទ​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។


កាល​អ៊ីសា​ជ្រាប​ដំណឹង​នេះ គាត់​មាន​ប្រសាសន៍​ថា៖ «ជំងឺ​នេះ​កើត​ឡើង មិន​មែន​ឲ្យ​គាត់​បាត់​បង់​ជីវិត​ទេ គឺ​ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រម​ទាំង​ឲ្យ​បុត្រា​របស់​ទ្រង់​សំដែង​សិរី‌រុង‌រឿង​វិញ»។


គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ អ៊ីសា​ងើប​មុខ​មើល​ទៅ​លើ មាន​ប្រសាសន៍​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ ខ្ញុំ​សូម​អរ​គុណ​ទ្រង់ ដែល​បាន​ស្តាប់​ខ្ញុំ។


អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រា​មនុស្ស​ត្រូវ​សំដែង​សិរី‌រុង‌រឿង​ហើយ។


នៅ​មុន​ថ្ងៃ​បុណ្យ​រំលង អ៊ីសា​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​គាត់​ត្រូវ​ឆ្លង​ពី​លោក​នេះ ឆ្ពោះ​ទៅ​អុលឡោះ​ជា​បិតា​ហើយ។ ដោយ​អ៊ីសា​ស្រឡាញ់​សិស្ស​របស់​គាត់​ដែល​រស់​នៅ​ក្នុង​លោក​នេះ គាត់​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។


ប៉ុន្ដែ​ពេល​កំណត់​មក​ដល់​គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​អុលឡោះ​ជា​បិតា​នៅ​ជា​មួយ​ខ្ញុំ។


ពេល​នោះ ពួក​គេ​រក​ចាប់​អ៊ីសា ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​គាត់​ទេ ព្រោះ​ពេល​កំណត់​របស់​គាត់ ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។


អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​សំដៅ​ទៅ​លើ​រស‌អុលឡោះ ដែល​អស់​អ្នក​ជឿ​លើ​គាត់​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ អុលឡោះ​ពុំ​ទាន់​បាន​ប្រទាន​រស‌អុលឡោះ​មក​ទេ ពី‌ព្រោះ​អ៊ីសា​ពុំ​ទាន់​សំដែង​សិរី‌រុង‌រឿង​នៅ​ឡើយ។


អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ កាល​អ៊ីសា​បង្រៀន​បណ្ដា‌ជន​ក្នុង​ម៉ាស្ជិទ ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​ជំនូន ប៉ុន្ដែ គ្មាន​នរណា​ចាប់​អ៊ីសា​ទេ ព្រោះ​ពេល​កំណត់​របស់​អ៊ីសា​មិន​ទាន់​មក​ដល់​នៅ​ឡើយ។


អុលឡោះ​ជា​ម្ចាស់​របស់​អ៊ី‌ព្រហ៊ីម របស់​អ៊ី‌សាហាក់ និង​របស់​យ៉ាកកូប ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង‌រឿង​មក​អ៊ីសា ជា​អ្នក​បម្រើ​ទ្រង់។ បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​អ៊ីសា​ទៀត​ផង។


តាម​រយៈ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជឿ​លើ​អុលឡោះ​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង‌រឿង​មក​គាត់ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​អុលឡោះ។