កាលអ៊ីសាជាអម្ចាស់មានប្រសាសន៍ទាំងនេះរួចហើយ អុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា ឲ្យនៅខាងស្ដាំទ្រង់។
យ៉ូហាន 16:16 - អាល់គីតាប «បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរខ្មែរសាកល “បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ ”។ Khmer Christian Bible នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មិនយូរប៉ុន្មានទេ អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា |
កាលអ៊ីសាជាអម្ចាស់មានប្រសាសន៍ទាំងនេះរួចហើយ អុលឡោះលើកអ៊ីសាឡើងទៅសូរ៉កា ឲ្យនៅខាងស្ដាំទ្រង់។
តើនរណាជាបុត្រាមនុស្សនោះ?»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។
អ៊ីសាជ្រាបថា អុលឡោះជាបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចគាត់ ហើយជ្រាបថា គាត់មកពីអុលឡោះ និងទៅឯអុលឡោះវិញ។
ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។
អំពីសេចក្ដីសុចរិតព្រោះខ្ញុំទៅឯអុលឡោះជាបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។
ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។
«ឥឡូវនេះ ខ្ញុំទៅឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើអ្នកអញ្ជើញទៅណា”ឡើយ។
ឥឡូវនេះ ខ្ញុំទៅឯអុលឡោះហើយ ខ្ញុំនិយាយដូច្នេះ ពេលខ្ញុំនៅក្នុងលោកនេះនៅឡើយ ដើម្បីឲ្យគេមានអំណររបស់ខ្ញុំជាអំណរដ៏ពេញលក្ខណៈ។
ឱអុលឡោះជាបិតាអើយ ឥឡូវនេះ សូមលើកតម្កើងខ្ញុំឲ្យមានសិរីរុងរឿងនៅជិតទ្រង់ គឺសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅជិតទ្រង់ តាំងពីមុនកំណើតពិភពលោកមក។
អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះវិញហើយ។
ក្រោយពេលរងទុក្ខលំបាករួចហើយ អ៊ីសាបានបង្ហាញខ្លួន តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា អ៊ីសារស់ពិតប្រាកដមែន។ អ៊ីសាបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងនិយាយអំពីនគររបស់អុលឡោះផង។
ត្រូវសម្លឹងមើលទៅអ៊ីសា ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ គាត់សុខចិត្ដលះបង់អំណរ ដែលបម្រុងទុកសម្រាប់គាត់ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ គាត់នៅខាងស្ដាំបល្ល័ង្ករបស់អុលឡោះ។