ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 13:15 - អាល់គីតាប

ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពោលគឺ ខ្ញុំ​បាន​ទុក​គំរូ​ឲ្យ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​ធ្វើ​ដូចដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នករាល់គ្នា​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ខ្ញុំ​បាន​ទុក​គំរូ​មួយ​សម្រាប់​អ្នក​រាល់គ្នា​ហើយ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​គំរូ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ

សូមមើលជំពូក



យ៉ូហាន 13:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យក​នឹម របស់​ខ្ញុំ ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ដ​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ដ​សុភាព។


សូម​អុលឡោះ​ដែល​ជួយ​សំរាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន​រួម​គ្នា មាន​ចិត្ដ​គំនិត​តែ​មួយ ស្រប​តាម​អាល់ម៉ា‌ហ្សៀស‌អ៊ីសា


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។


ទ្រង់​ត្រាស់​ហៅ​បង​ប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​អាល់ម៉ា‌ហ្សៀស​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បង​ប្អូន ទុក​ជា​គំរូ​ឲ្យ បង​ប្អូន​ដើរ​តាម​គន្លង​របស់​គាត់​ដែរ។


កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​អុលឡោះ​ប្រទាន​មក​ឲ្យ​បង​ប្អូន​ថែ​រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។


គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​អ៊ីសា អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​អ៊ីសា​ធ្លាប់​រស់​ដែរ។