បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។
យ៉ូហាន 13:13 - អាល់គីតាប អ្នករាល់គ្នាហៅខ្ញុំថា អម្ចាស់ និងតួន នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាហៅខ្ញុំថា ‘លោកគ្រូ’ និង ‘ព្រះអម្ចាស់’។ អ្នករាល់គ្នានិយាយត្រូវ ពីព្រោះគឺខ្ញុំហ្នឹងហើយ។ Khmer Christian Bible អ្នករាល់គ្នាហៅខ្ញុំថា លោកគ្រូ និងព្រះអម្ចាស់ នោះអ្នករាល់គ្នាហៅត្រូវហើយ ព្រោះគឺខ្ញុំមែន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ |
បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។
បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
អ៊ីសាប្រាប់ទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “អ៊ីសាជាអម្ចាស់! អ៊ីសាជាអម្ចាស់!” តែមិនប្រព្រឹត្ដតាមពាក្យខ្ញុំដូច្នេះ?។
លោកស៊ីម៉ូនឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ អ៊ីសាប្រាប់ទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។
នាងម៉ារីនេះ ជាស្ដ្រីម្នាក់ដែលបានចាក់ប្រេងក្រអូបលើជើងរបស់អ៊ីសាជាអម្ចាស់ព្រមទាំងបានយកសក់របស់នាងមកជូតផង។ រីឯលោកឡាសារដែលឈឺនោះ ត្រូវជាប្អូនបង្កើតរបស់នាង។
នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូនដោយស្ងាត់ៗថា៖ «តួនមកដល់ហើយ តួនហៅប្អូនឯង»។
នាងទាំងពីរនាក់បានចាត់គេឲ្យទៅជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់ អ្នកដែលលោកម្ចាស់ស្រឡាញ់ កំពុងតែមានជំងឺ»។
ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានរសរបស់អុលឡោះណែនាំ អ្នកនោះពុំអាចពោលថា «អ៊ីសាត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានរសអុលឡោះដ៏វិសុទ្ធណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «អ៊ីសាជាអម្ចាស់» បានដែរ។
ក៏យើងជឿថា មានអុលឡោះតែមួយប៉ុណ្ណោះ។ អុលឡោះជាបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ទ្រង់។ យើងជឿទៀតថា មានអម្ចាស់តែមួយប៉ុណ្ណោះគឺអ៊ីសាអាល់ម៉ាហ្សៀស។ អ្វីៗសព្វសារពើកើតមកដោយសារគាត់ ហើយយើងមានជីវិតរស់ក៏ដោយសារគាត់ដែរ។
រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្ដចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅសូរ៉កា ហើយទ្រង់មិនរើសមុខនរណាសោះឡើយ។
និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតា។
គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់អាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែគាត់ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមឲ្យតែខ្ញុំបានអាល់ម៉ាហ្សៀស
អ្នកជឿថាអុលឡោះមានតែមួយត្រឹមត្រូវហើយ ក៏ប៉ុន្ដែ ពួកអ៊ីព្លេសក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។