ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 12:7 - អាល់គីតាប

ប៉ុន្ដែ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​បំណង​ចិត្ដ​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​បណ្ដោយ​នាង​ចុះ​! នាង​បាន​ទុក​ប្រេងក្រអូបនេះ​សម្រាប់​ថ្ងៃ​នៃ​ការបញ្ចុះសព​ខ្ញុំ​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​ចុះ!​ ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ​ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ចុះ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សម្រាប់​ដល់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​បំណង​ចិត្ត​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ

សូមមើលជំពូក



យ៉ូហាន 12:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​ការពារ​ជន​កំសត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «សូមអុលឡោះ‌តាអាឡា​ផ្ដន្ទា​ទោស​អ្នក! អ៊ីព្លេស‌ហ្សៃតន​អើយ សូមអុលឡោះ‌តាអាឡា​ផ្ដន្ទា​ទោស​អ្នក! ទ្រង់​ពេញ​ចិត្ត​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យេសួរ​វិញ គាត់​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។


អ៊ីសា​ជ្រាប​គំនិត​របស់​គេ គាត់​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។


នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។


អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ដ​នាង​ទៅ! ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។


មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស​ម្នាក់​ឈ្មោះ​យូសុះ។ លោក​ជា​អ្នក​ក្រុង​អើរីម៉ាថេ ជា​ក្រុង​មួយ​របស់​ជន‌ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត ហើយ​ទន្ទឹង​រង់‌ចាំ​នគរ​របស់​អុលឡោះ។