ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
យ៉ូហាន 11:47 - អាល់គីតាប ពេលនោះ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសំគាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកនាយកបូជាចារ្យ និងពួកផារិស៊ីក៏កោះប្រជុំក្រុមប្រឹក្សា ហើយនិយាយថា៖ “តើយើងកំពុងធ្វើអ្វី? ពីព្រោះមនុស្សនេះកំពុងធ្វើទីសម្គាល់ជាច្រើន។ Khmer Christian Bible ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានកោះហៅក្រុមបឹ្រក្សាកំពូលមកជួបជុំគ្នា ហើយនិយាយថា៖ «តើយើងត្រូវធ្វើយ៉ាងដូចម្តេច? ដ្បិតអ្នកនេះបានធ្វើទីសំគាល់អស្ចារ្យច្រើនណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រមូលក្រុមប្រឹក្សាមក ហើយពោលថា៖ «តើយើងត្រូវធ្វើដូចម្តេច? ព្រោះមនុស្សនេះធ្វើទីសម្គាល់ច្រើនណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ |
ពេលនោះពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន ជួបជុំគ្នានៅក្នុងដំណាក់របស់មូស្ទី ឈ្មោះកៃផាស
រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្ដាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្ដន្ទាទោសធ្លាក់ក្នុងភ្លើងនរ៉ការហូត។
នៅពីរថ្ងៃមុនបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ក្រុមអ៊ីមុាំ និងពួកតួន នាំគ្នារកមធ្យោបាយ ដើម្បីចាប់អ៊ីសាដោយកលល្បិចយកទៅសម្លាប់។
ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងអ៊ីសានៅឯណា ត្រូវប្រាប់គេ ដើម្បីឲ្យគេចាប់អ៊ីសា។
ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។
មានបណ្ដាជនច្រើនកុះករមកតាមអ៊ីសា ព្រោះគេបានឃើញទីសំគាល់ដែលអ៊ីសាបានធ្វើ ដោយប្រោសអ្នកជំងឺឲ្យជា។
ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីអ៊ីសា។ ពេលនោះពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា។
កងរក្សាម៉ាស្ជិទវិលទៅជួបពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីវិញ អ្នកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។
កាលបានឮពាក្យម៉ាឡាអ៊ីកាត់ ក្រុមសាវ័កនាំគ្នាចូលទៅក្នុងម៉ាស្ជិទតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។ មូស្ទ និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមសាវ័កពីពន្ធធនាគារមក។
កាលមេកងរក្សាម៉ាស្ជិទ និងពួកអ៊ីមុាំឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមសាវ័ក និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។