ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:21 - អាល់គីតាប

នាង​ម៉ាថា​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម៉ាថា​ទូល​ព្រះយេស៊ូវ​ថា​៖ “ព្រះអម្ចាស់​អើយ ប្រសិនបើ​ព្រះអង្គ​បាន​គង់នៅ​ទីនេះ ម្ល៉េះសម​ប្អូនប្រុស​របស់ខ្ញុំម្ចាស់​មិន​បាន​ស្លាប់​ទេ​។

សូមមើលជំពូក

Khmer Christian Bible

នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ម៉ាថា​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ

សូមមើលជំពូក



យ៉ូហាន 11:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ជា​ម្តាយ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «អ្នក​នាំ​សារ​របស់​អុលឡោះ​អើយ! តើ​នាង​ខ្ញុំ និង​លោក​មាន​រឿង​អ្វី​ជា​មួយ​គ្នា បាន​ជា​លោក​អញ្ជើញ​មក​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ ដើម្បី​រំលឹក​ពី​កំហុស​របស់​នាង​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​កូន​នាង​ខ្ញុំ​ស្លាប់​ដូច្នេះ!»។


គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​អុលឡោះ​ថា: តើ​អុលឡោះ​អាច​ជប់‌លៀង​យើង ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?


ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​អុលឡោះ​ជា‌និច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាស់​ចិត្ត។


កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា​ជម្រាប​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។


នាង​ម៉ារី​នេះ ជា​ស្ដ្រី​ម្នាក់​ដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ជើង​របស់​អ៊ីសា‌ជាអម្ចាស់ព្រម​ទាំង​បាន​យក​សក់​របស់​នាង​មក​ជូត​ផង។ រីឯ​លោក​ឡាសារ​ដែល​ឈឺ​នោះ ត្រូវ​ជា​ប្អូន​បង្កើត​របស់​នាង។


នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ អ្នក​ដែល​លោក​ម្ចាស់​ស្រឡាញ់ កំពុង​តែ​មាន​ជំងឺ»។


លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​អ៊ីសា​នៅ​ហើយ នាង​ឃើញ​អ៊ីសា​ក៏​ក្រាប​ដល់​ជើង​និយាយ​ថា៖ «អ៊ីសា‌ជាអម្ចាស់! ប្រសិន​បើ​លោក​ម្ចាស់​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។


ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «គាត់​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ឃើញ ម្ដេច​ក៏​គាត់​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។