ស្តេចនិយាយទៅពួកអ្នកបម្រើថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ បានជាគាត់មានអំណាច សំដែងការអស្ចារ្យយ៉ាងនេះ»។
យ៉ូហាន 10:41 - អាល់គីតាប មានមនុស្សជាច្រើននាំគ្នាមកជួបអ៊ីសា គេពោលថា៖ «យ៉ះយ៉ាពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ ព្រះគម្ពីរខ្មែរសាកល មានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ “ថ្វីត្បិតតែយ៉ូហានមិនបានធ្វើទីសម្គាល់អ្វីក៏ដោយ ប៉ុន្តែអ្វីៗដែលយ៉ូហាននិយាយអំពីលោកនេះ គឺពិតទាំងអស់”។ Khmer Christian Bible រួចមានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសំគាល់អស្ចារ្យណាមួយទេ ប៉ុន្ដែសេចក្ដីទាំងប៉ុន្មានដែលគាត់និយាយអំពីអ្នកនេះសុទ្ធតែពិតទាំងអស់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សជាច្រើនមករកព្រះអង្គ ហើយគេនិយាយថា៖ «លោកយ៉ូហានមិនបានធ្វើទីសម្គាល់ណាទេ តែសេចក្តីទាំងប៉ុន្មានដែលលោកយ៉ូហានមានប្រសាសន៍ពីអ្នកនេះ សុទ្ធតែពិតទាំងអស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសម្គាល់ណាមួយឡើយ ប៉ុន្តែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានមនុស្សជាច្រើនមកឯទ្រង់ ក៏និយាយថា លោកយ៉ូហានគ្មានធ្វើទីសំគាល់ណាទេ តែសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់ |
ស្តេចនិយាយទៅពួកអ្នកបម្រើថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ បានជាគាត់មានអំណាច សំដែងការអស្ចារ្យយ៉ាងនេះ»។
ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង អ៊ីសាមានប្រសាសន៍ទៅសិស្សថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។
ថ្ងៃមួយ អ៊ីសានៅមាត់បឹងគេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញគាត់ ដើម្បីស្ដាប់បន្ទូលរបស់អុលឡោះ។
គាត់មកក្រោយខ្ញុំ គាត់មានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈរបស់គាត់ផង»។
នេះជាទីសំគាល់ដំបូងបង្អស់ ដែលអ៊ីសាបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ អ៊ីសាបានសំដែងសិរីរុងរឿងរបស់គាត់ ហើយពួកសិស្សក៏បានជឿលើគាត់។