Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 មាន​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សម្គាល់​ណា​ទេ តែ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូហាន​មាន​ប្រសាសន៍​ពី​អ្នក​នេះ សុទ្ធ​តែ​ពិត​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 មាន​មនុស្ស​ជាច្រើន​មករក​ព្រះអង្គ ហើយ​និយាយ​ថា​៖ “ថ្វីត្បិតតែ​យ៉ូហាន​មិន​បាន​ធ្វើ​ទីសម្គាល់​អ្វី​ក៏ដោយ ប៉ុន្តែ​អ្វីៗដែល​យ៉ូហាន​និយាយ​អំពី​លោក​នេះ គឺ​ពិត​ទាំងអស់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

41 រួច​មាន​មនុស្ស​ជាច្រើន​មក​រក​ព្រះអង្គ​ ហើយ​និយាយ​ថា៖​ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ណា​មួយ​ទេ​ ប៉ុន្ដែ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​អ្នក​នេះសុទ្ធ​តែ​ពិត​ទាំង​អស់»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​គាល់​ព្រះអង្គ គេ​ពោល​ថា៖ «លោក​យ៉ូហាន​ពុំ​បាន​ធ្វើ​ទី​សម្គាល់​ណា​មួយ​ឡើយ ប៉ុន្តែ ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​លោក​នេះ សុទ្ធ​តែ​ត្រូវ​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នោះ​មាន​មនុស្ស​ជា​ច្រើន​មក​ឯ​ទ្រង់ ក៏​និយាយ​ថា លោក​យ៉ូហាន​គ្មាន​ធ្វើ​ទី​សំគាល់​ណា​ទេ តែ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ពី​អ្នក​នេះ នោះ​សុទ្ធ​តែ​ពិត​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

41 មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​ជួប​អ៊ីសា គេ​ពោល​ថា៖ «យ៉ះយ៉ា​ពុំ​បាន​ធ្វើ​ទី​សំគាល់​ណា​មួយ​ឡើយ ប៉ុន្ដែ ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​លោក​នេះ សុទ្ធ​តែ​ត្រូវ​ទាំង​អស់»។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:41
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មន្ត្រី​ថា៖ «នេះ​ច្បាស់​ជា​យ៉ូហាន-បាទីស្ទ ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ​ដូច្នេះ»។


លុះ​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «មនុស្ស​គ្រប់​គ្នា​កំពុង​ស្វែង​រក​ព្រះ‌អង្គ»។


កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល មាន​មនុស្ស​ប្រជុំ​គ្នា​មីរ‌ដេរដាស​ស្ទើរ​តែ​នឹង​ជាន់​គ្នា ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​មុន​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី គឺ​ជា​ពុត​ត្បុត​របស់​គេ។


កាល​ព្រះ‌អង្គ​កំពុង​ឈរ​នៅ​មាត់​បឹង​គេនេ‌សារ៉ែត ប្រ‌ជាជន​ប្រជ្រៀត​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។


គឺ​មួយ​អង្គ​ដែល​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង»។


ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម