យ៉ះយ៉ាប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ»។
យ៉ូហាន 1:8 - អាល់គីតាប យ៉ះយ៉ាមិនមែនជាពន្លឺទេ គឺគាត់គ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល គាត់មិនមែនជាពន្លឺនេះទេ គឺគាត់បានមកដើម្បីធ្វើបន្ទាល់អំពីពន្លឺនេះវិញ។ Khmer Christian Bible ប៉ុន្ដែគាត់មិនមែនជាពន្លឺទេ គឺគាត់ធ្វើបន្ទាល់អំពីពន្លឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែធ្វើបន្ទាល់ពីពន្លឺប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ |
យ៉ះយ៉ាប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ»។
បន្ទូលនៃអុលឡោះជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោកហើយបំភ្លឺមនុស្សគ្រប់ៗគ្នា។
អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ គឺអុលឡោះបានចាត់ខ្ញុំឲ្យមកមុនគាត់។
លោកប៉ូលក៏មានប្រសាសន៍ថា៖ «យ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្ដគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើមនុស្សម្នាក់ដែលមកក្រោយគាត់ គឺអ៊ីសានេះហើយ»។